សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

កុបកម្មនៅគុកមួយកន្លែងក្នុងទីក្រុង Los Angeles បណ្តាលអ្នកទោសរាប់សិបនាក់របួស

បរទេស៖ ហេតុការណ៍កុបកម្មមួយដែលបានកើតឡើងកាលពីថ្ងៃរសៀលថ្ងៃព្រហស្បតិ៍ម្សិលមិញនៅក្បែរទៅនឹងទីក្រុងLos Angeles សហរដ្ឋអាមេរិកត្រូវបានគេរាយការណ៍ថាបានបណ្តាលឲ្យអ្នកទោសប្រមាណជា៣០នាក់បានទទួលរងរបួស។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

យោងតាមការបញ្ជាក់របស់មន្ត្រីប៉ូលីសគុកបានឲ្យដឹងដែរថាហេតុការណ៍នេះបានកើតឡើងនៅក្នុងតំបន់ Santa Clarita ចំងាយប្រមាណជា៦៣គីឡូម៉ែត្រពី Los Angeles ហើយវាគឺជាគុកដែលមានអគារចំនួន៤បែងចែកផ្សេងគ្នាសម្រាប់ដាក់អ្នកទោសប្រុសដែលមានចំនួនរហូតទៅដល់៨ ៥០០នាក់។

អ្នកនាំពាក្យរបស់អជ្ញាធរបានបញ្ជាក់ថាហេតុការណ៍នេះបានកើតឡើងចេញពីការវាយតប់គ្នារវាងក្រុមអ្នកទោសហើយរូបភាពត្រូវបានថតជាប់បានបង្ហាញថាមនុស្សជាច្រើននាក់និងច្រើនក្រុមបានចូលរួមនៅក្នុងហេតុការណ៍នេះប៉ុន្តែមិនបានបញ្ជាក់ទេថាក្រុមប៉ូលីសគុកបានចូលរួមពាក់ព័ន្ធឬទទួលរងរបួសនោះឡើយ៕

#អរគុណសន្តិភាព