សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោក Biden បញ្ជាក់ហើយថាគ្មានផែនការបញ្ចូនយោធាទៅហៃទីនោះឡើយ

បរទេស៖ឆ្លើយតបទៅនឹងហេតុការណ៍ធ្វើឃាតប្រធានាធីបតីនៃប្រទេសហៃទីនោះប្រធានាធិបតីអាមេរិកលោក Joe Biden បានធ្វើការបញ្ជាក់ច្បាស់ៗហើយថាអាមេរិកនឹងមិនបញ្ចូនយោធារបស់ខ្លួនទៅប្រទេសនេះឡើយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ថ្លែងនៅក្នុងសន្និសិទកាសែតមួយជាមួយនឹងលោកស្រីអធិកាបតីអាល្លឺម៉ង់ Angela Merkel កាលពីថ្ងៃព្រហស្បតិ៍លោក Biden បាននិយាយថា៖ពួកយើងនឹងបញ្ចូនតែកងទ័ពម៉ារីនទៅកាន់ស្ថានទូតរបស់យើងប៉ុណ្ណោះដើម្បីធានាឲ្យបានសុខសុវត្ថិភាពជូនក្រុមការងារប៉ុន្តែគ្មាននោះទេផែនការសម្រាប់បញ្ចូនយោធាទៅកាន់ប្រទេសហៃទី។

រំលឹកដែរថាកាលពីសប្តាហ៍មុនមន្ត្រីរដ្ឋាភិបាលរបស់ប្រទេសហៃទីជាច្រើននាក់បានធ្វើការអំពាវនាវឲ្យអាមេរិកដើម្បីដាក់ពង្រាយកងកម្លាំងយោធានោះទីនោះដើម្បីអាចការពារសុវត្ថិភាពនិងជាពិសេសហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

គួរឲ្យដឹងដែរថាក្រៅតែពីបារម្ភចំពោះបញ្ហាអសន្តិសុខហើយនោះមន្ត្រីហៃទីក៏បានបង្ហាញពីការព្រួយបារម្ភចំពោះដំណើរការបោះឆ្នោតដែលគ្រោងនឹងធ្វើនៅក្នុងរយៈពេល១២០ថ្ងៃខាងមុខនេះផងដែរ៕

#អរគុណសន្តិភាព