សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​ តេជោសម្រេច ដកតំណែងមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការក្រោយបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសពលោក ហុង ថែម

ភ្នំពេញ៖  យោងតាមគណនី សម្ដេច តេជោ បានបង្ហោះនៅលើបណ្ដាញផ្ទាល់ខ្លួលថា “ខ្ញុំបានចូលរួមរំលែកទុក្ខតាមរយៈលោកជំទាវ​ ម៉ែន សំអន​ ចំពោះមរណភាព​ បង​ ហុង ថែម​ ដែលជាមន្ត្រីមួយរូបបានរួមចំណែកកសាងប្រទេសតាំងពីបាតដៃទទេនាឆ្នាំ១៩៧៩។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ខ្ញុំមិននឹកស្មានដល់សោះថាខ្ញុំមានមន្ត្រីមួយរូបថ្នាក់រដ្ឋលេខាធិការបង្ហោះសារផ្ជាញ់ផ្ចាលចំពោះសព សូម្បីតែលោកជំទាវ​ម៉ែន សំអនសុំអោយដកចេញក៏មិនព្រមដកដែរ។

ខ្ញុំមិនអាចទុក​ លោក​ ឌុច សុវណ្ណារី​ អោយនៅជារដ្ឋលេខាធិការក្រសួងបានតទៅទៀតទេ​ គឺត្រូវដកចេញពីតំណែងព្រោះលោកមិនស័ក្ដិសមជាមន្ត្រីដឹកនាំទៀតដោយខ្វះគុណធម៌ ” ៕

#អរគុណសន្តិភាព