ឯកឧត្តម ងួន រតនៈ នាំយកអំណោយរបស់សម្តេចក្រឡាហោម តាមរយៈក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង ជូនដល់ប្រជាពលរដ្ឋចំនួន ៦៤គ្រួសារ រងគ្រោះដោយជំនន់ទឹកភ្លៀង នៅស្រុកភ្នំព្រឹក

បាត់ដំបង៖ ថ្ងៃសុក្រ ៧ កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធស.ព ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈ អភិបាលខេត្តបាត់ដំបង បានអញ្ជើញចុះសួររសុខទុក្ខ និងនាំយកអំណោយ របស់សម្តេច​ក្រឡាហោម​ ស​ ខេង ​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ដែលផ្តល់ជូនតាមរយៈក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង​ ដែលមាន ឯកឧត្តម ខាន់ ម៉ាណេរ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ជាស្ថាបនិក ចុះចែកគ្រឿងឧបភោគបរិភោគបន្ទាន់ដល់ប្រជាពលរដ្ឋដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងមានចំនួន៦៤គ្រួសារ នៅឃុំ​ភ្នំព្រឹក​ ស្រុកភ្នំព្រឹក​ ខេត្តបាត់ដំបង ដោយមួយគ្រួសារទទូលបាន​ អង្ករ១ការ៉ុង​ មី១កេះតូច​ ត្រីខ១យួរ ទឹកត្រីទឹកសុីអុីវ១យួរ ទឹកបរិសុទ្ធ​៥យួរ​ ម៉ាស់ និងអាល់កុល​ ៕

#អរគុណសន្តិភាព