ខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់,ជាសះស្បើយចំនួន ១,៦៦៥នាក់ និងស្លាប់ចំនួន ១នាក់

ព្រៃវែង៖ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់,ជាសះស្បើយចំនួន ១,៦៦៥នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម:

១- ក្រុងព្រៃវែង ចំនួន ២នាក់ ២- ស្រុកកំចាយមារ ចំនួន ៣៨នាក់ ៣-ស្រុកមេសាង ចំនួន ២៧នាក់ ៤- ស្រុកព្រះសេ្ដច ចំនួន ២៥នាក់ ៥- ស្រុកពាមរក៍ ចំនួន ៩នាក់ ៦- ស្រុកពោធិ៍រៀង ចំនួន ៥នាក់ ៧- ស្រុកពាមជរ ចំនួន ៤នាក់ ៨- ស្រុកពារាំង ចំនួន ៣នាក់ ៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់ ១០-ស្រុកបាភ្នំ ចំនួន ២នាក់ ១១-ស្រុកកំពង់ត្របែក ចំនួន ២នាក់

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ១១៩នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។

៣ការពារ៖ – ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ – លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល – រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។

៣កុំ៖ – កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល – កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ – កុំប៉ះពាល់គ្នា៕

#អរគុណសន្តិភាព