សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ផ្ទុះកក្រើកកណ្តាលរដ្ឋធានីក្រុងបាដាដស្លាប់យ់ាងហោចណាស់២៨នាក់

បរទេស៖ ក្រសួងមហាផ្ទៃនៃប្រទេសអ៊ីរ៉ាក់នៅថ្ងៃអង្គារនេះបានប្រកាសថាហេតុការណ៍ផ្ទុះដ៏កក្រើកមួយនៅចំកន្លែងទីផ្សារដ៏មមាញឹកស្ថិតនៅភាគខាងកើតទីក្រុងបាដាដបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់២៨នាក់បាត់បង់ជីវិតនិងមនុស្សប្រមាណជា៦៦នាក់ទៀតរងរបួស។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

គ្រាប់បែកត្រូវបានគេដាក់បង្កប់ចោលនៅក្នុងទីផ្សារដែលមានមនុស្សយ៉ាងច្រើនមួយកន្លែងក្នុងតំបន់ Sadr ជាយក្រុងបាដាដហើយវាបានផ្ទុះឡើងនៅវេលាម៉ោងជិត៥ល្ងាចនិងបានបំផ្លាញហាងនិងតូបផ្សារជាច្រើននៅជាប់នោះ។

គួរឲ្យដឹងដែរថាការបំផ្ទុះគ្រាប់បែកនៅក្នុងទីក្រុងបាដាដប៉ុន្មានឆ្នាំចុងក្រោយនេះគឺមិនសូវអាចកើតឡើងនោះទេដោយសារតែសន្តិសុខរបស់អ៊ីរ៉ាក់ត្រូវបានពង្រឹងយ៉ាងខ្លាំងចាប់តាំងតែពីកងកម្លាំងសន្តិសុខជាតិអ៊ីរ៉ាក់បានប្រកាសយកជ័យជំនះទៅលើក្រុមអ៊ីស្លាម IS ទាំងស្រុងតាំងតែពីចុងឆ្នាំ២០១៧៕

#អរគុណសន្តិភាព