នៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២១ នេះ លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទៅទូទាំងប្រទេស បាននាំយកថវិកា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ទៅប្រគល់ជូនដល់ខ្នងផ្ទះ លោកតា ឯក ប៊ុន អាយុ ១០៤ឆ្នាំ ដែលបានស្ម័គ្រចិត្តចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ កាលពីថ្ងៃទី២០ កក្កដា កន្លងទៅ។

អំណោយលើកទឹកចិត្តរបស់សម្ដេចតេជោ ផ្ដល់ជូនលោកតា នាឱកាសនោះ មាន ៖ ថវិកាចំនួន ៣លានរៀល មី ០៨កេស ត្រីខ ០១កេសធំ ទឹកសុទ្ធ ០២កេស អង្ករ ០៤បេ ទឹកត្រី ០២យួរ និងប្រេងឆា០២ដប។

គួរបញ្ជាក់ថាមកដល់ពេលនេះ ក្រុង/ស្រុក ចំនួន ១០ នៃខេត្តកំពង់ចាម បានដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជម្ងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត និងមានអាយុ១៨ឆ្នាំឡើង ដោយឥតគិតថ្លៃ បានចំនួន ៤៦១.៣៤៧នាក់ ស្មើនឹង ១២២,៨៣% និងចាក់ក្នុងដូសទី២ បានចំនួន ១៩៣.៨៧៣នាក់៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.