សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តបន្ទាយមានជ័យ សម្រេចបិទព្រំដែនជាបណ្តោះអាសន្ន សម្រាប់អ្នកដំណើរចេញ-ចូល ជាមួយខេត្តស្រះកែវ ប្រទេសថៃ រយពេលៈ១៤ថ្ងៃ ដើម្បីទប់ស្កាត់កូវីដ

បន្ទាយមានជ័យ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានសម្រេចបិទព្រំដែនជាបណ្តោះអាសន្នសម្រាប់អ្នកដំណើរចេញ-ចូល រវាងខេត្តបន្ទាយមានជ័យ និងខេត្តស្រះកែវ ប្រទេសថៃ រយៈពេល១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ១១៖៥៩ នាទីយប់ នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ អាជីវករ និងពាណិជ្ជករ) លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ករណីអ្នកជំងឺសង្គ្រោះបន្ទាន់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បើតាមលិខិតរបស់លោក អ៊ុ រាត្រី អភិបាលខេត្តបន្តាយមានជ័យ ផ្ញើជូនអភិបាលខេត្តស្រះកែវ នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ មានខ្លឹមសារយ៉ាងដូច្នេះថា៖ «ខ្ញុំសូមជម្រាបជូនឯកឧត្តមអភិបាលខេត្ត មេត្តាជ្រាបថា ដោយសារមានការរីករាលដាលជំងឺកូវីដ១៩ រាជរដ្ឋាភិបាលបានដាក់ចេញនូវសេចក្តីសម្រេច ស្តីពីការបិទព្រំដែនកម្ពុជា-ថៃ និងដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងទប់ស្កាត់ការឆ្លងរាលដាលនៃមេរោគកូវីដ១៩ ប្រភេទដែលតា (Delta) ក្នុងខេត្តដែលត្រូវបានបិទខ្ទប់»។

ក្នុងលិខិតដដែល បានគូសបញ្ជាក់ថា «សូមជូនដំណឹងដល់រដ្ឋបាលខេត្តស្រះកែវ នៃព្រះរាជាណាចក្រថៃឡង់ដ៍ អំពីការបិទព្រំដែនជាបណ្តោះអាសន្ន ចាប់ពីវេលាម៉ោង ២៣៖៥៩នាទី នាថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ សម្រាប់អ្នកដំណើរចេញ-ចូល (ពលករ អាជីវករ និងពាណិជ្ជករ) លើកលែងតែការដឹកជញ្ជូនទំនិញ និងករណីពិសេសដែលមានការអនុញ្ញាតរបស់អាជ្ញាធរមានសមត្ថកិច្ច ជាអាទិ៍ករណីអ្នកជំងឺសង្គ្រោះបន្ទាន់»។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមនម្ត្រីនៃកម្ពុជា នាយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ ម្សិលមិញ បានចេញសេចក្តីសម្រេចបន្ទាន់មួយដោយបិទខេត្តជាប់ព្រំដែនថៃទាំងអស់ មិនឱ្យធ្វើដំណើរឆ្លងកាត់នោះឡើយ។ ការសម្រេចបែបនេះ ធ្វើឡើងបន្ទាប់ពីមានការរកឃើញអ្នកឆ្លងមេរោគកូវីដ១៩ បំប្លែងថ្មី Delta នៅក្នុងខេត្តមួយចំនួន។

យោងតាមសេចក្តីសម្រេចនេះ រាជរដ្ឋាភិបាលបានសម្រេចបិទខ្ទប់ភូមិសាស្ត្រខេត្តកោះកុង, ពោធិ៍សាត់, បាត់ដំបង, ប៉ៃលិន, បន្ទាយមានជ័យ, ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប។ ក្នុងសេចក្តីសម្រេចបានបញ្ជាក់ថា ការសម្រេចបែបនេះ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលក្នុងសហគមន៍នៃមេរោគកូវីដ១៩ បំប្លែងថ្មី Delta។

ការបិទនេះមានរយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីម៉ោង ១១៖៤៥ នាទីយប់ ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១៕

#អរគុណសន្តិភាព