ស្ទឹងត្រែង៖ នាថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ហួត សុវណ្ណ មេបញ្ជាការរងយោធភូមិភាគទី១ បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ពេជ ចន្ទមុន្នី ទៅជូន ឧត្តមសេនីយ៍ត្រី ពៅ សំអាត នាយកសាលាពលទាហានទី១ រួមមាន អង្ករ ប្រេងឥន្ធន: និង ថវិកា សម្រាប់ទ្រទ្រង់សាលា និងយោធាចារ្យ នៅសាលាពលទាហានទី១ ក្នុងខេត្តស្ទឹងត្រែង។

ការឧបត្ថម្ភនេះជាការយកចិត្តទុកដាក់របស់ ឯកឧត្តម មេបញ្ជាការកងទ័ពជើងគោក និងលោកជំទាវ ដល់ការអភិវឌ្ឍនធនធានមនុស្សដើម្បីធានាបាននូវគុណភាពនៃបរិមាណ តាមរយៈការបណ្តុះបណ្តាល និងលើកកម្ពស់សម្ថភាពរបស់យោធិនគ្រប់រូប ព្រមទាំងថ្នាក់ដឹកនាំ យោធាចារ្យ និង សិក្ខាកាមទាំងអស់ដែលកំពុងបម្រើការតាមតួនាទីភារកិច្ចរបស់ខ្លួន។ មានប្រសាសន៍ក្នុងឱកាសនោះ ឧត្តមសេនីយ៍ត្រី ពៅ សំអាត តាងនាមឲ្យថ្នាក់ដឹកនាំ យោធាចារ្យ និងសិក្ខាកាមនៃសាលាពលទាហានទី១ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តម មេបញ្ជាការ និង លោកជំទាវ ដែលជានិច្ចជាកាលតែងគិតគូរ ដល់សុខទុក្ខ និងសុខុមាលភាពរបស់យោធិនដែលបម្រើដល់ថ្នាលបណ្តុះបណ្តាលធនធានមនុស្សនៃកងយោធពលខេមរភូមិន្ទ ហើយជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តយកចិត្តទុកដាក់អនុវត្តតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយចីរភាពជូនជាតិ មាតុភូមិ និងប្រជាពលរដ្ឋរបស់យើង៕

#អរគុណសន្តិភាព

Leave a Reply

Your email address will not be published.