តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តការចាក់វ៉ាក់សាំង ម្ជុលទី២ ជូនបងប្អូនប្រជាពលរដ្ឋក្រុង សិរីសោភ័ណ

បន្ទាយមានជ័យ ៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២១នេះ លោក ឧត្តមសេនីយ៍ត្រី ជឹម ប៊ុនអាន មេបញ្ជាការបន្តដឹកនាំ ក្រុមការងារចាក់វ៉ាក់សាំង តំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ បន្តចាក់វ៉ាក់សាំង ម្ជុលទី២ ជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ តាមអនុសាសន៍ដ៍ខ្ពង់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

នៅក្នុងឱកាសនោះដែរប្រជាពលរដ្ឋទាំងអស់បានសំដែងក្តីសប្បាយរីករាយយ៉ាងខ្លាំង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជាប្រមុខដឹកនាំដ៏ឈ្លៀសវៃ នៅក្នុងកាលៈទេសៈដ៏លំបាកនេះ សម្ដេចបានស្វះស្វែងរកជំនួយវ៉ាក់សាំង និងទិញវ៉ាក់សាំងមកចាក់ជូនកងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការស៊ីវិល និងប្រជាពលរដ្ឋ កម្មករ កម្មការិនី និយោជិត ដោយឥតគិតថ្លៃ។

សូមបញ្ជាក់ថា ការបើកយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋ គឺបានធ្វើឡើងបន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានចេញ បទបញ្ជាឲ្យបើកយុទ្ធនាការ ថ្នាក់ជាតិចាក់វ៉ាក់សាំងកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ចាប់ពីអាយុ១៨ឆ្នាំ ឡើងទៅ ដោយផ្តើមចេញពីតំបន់ក្រហម៕

#អរគុណសន្តិភាព