ខេត្តបន្ទាយមានជ័យ៖ ឯឧត្តម អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដូសទី២ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលស្ថិតនៅមណ្ឌលសាលារៀន ចិនចុងវ៉ា ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០២១។

នៅក្នុងឱកាសដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញត្រួតពិនិត្យដំណើរការចាក់វ៉ាក់សាំងក្រុមគ្រូពេទ្យយោធាភូមិភាគទី៥ ជូនដល់ប្រជាពលរដ្ឋនៅស្រុកមង្គលបូរី បានធ្វើការសំណេះសំណាល និងផ្តាំផ្ញើសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ និងអប់រំណែនាំនូវវិធានការសុខាភិបាល ៣កុំ ៣ការពារ ទោះបីទទួលបានការចាក់វ៉ាក់សាំងចំនួន២ដូសក៏ដោយ ត្រូវតែបន្តពាក់ម៉ាស់ និងរក្សាគម្លាតសុវិត្ថភាព សង្គម និងគម្លាតបុគ្គលិក ១.៥ម៉ែត្រ។ មេរោគកូវិដ-១៩ បម្លែងខ្លួនថ្មីប្រភេទដែលតា (delta) មានការឆ្លងរហ័ស ធ្វើអោយធ្លាក់ខ្លួនឈឺធ្ងន់បណ្តាលឲ្យបាត់បង់ជីវិត។

ជាពិសេសនោះក្រុមគ្រូពេទ្យកំពុងដំណើរការចាក់វ៉ាក់សាំង អនុវត្តវិធានការសុខាភិបាល និងអនាម័យជាប់ជាប្រចាំ កុំអោយមានការឆ្លងជំងឺកូវិដ-១៩៕



#អរគុណសន្តិភាព