ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ចូលរួមចំណែកបង្ការទប់ស្កាត់ជំងឺកូវីដ១៩

កំពត៖ រសៀល.ថ្ងៃអង្គារ ១០រោច ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្ត និងមានការចូលរួមពី អភិបាលរងខេត្ត ព្រមទាំងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តមួយចំនួន ទទួលអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលជួយឧបត្ថម្ភម៉ាស២២៥០ប្រអប់ សាប៊ូលាងដៃ៤៥០០ដុំ,របាំងមុខ២៥០០របាំង, ជែល៥០០ដប,ដបអាកុល១១០០ដប និងម៉ាស៊ីនវាស់កំដៅ៣៥គ្រឿង ដើម្បីរួមចំណែកជាមួយរដ្ឋបាលខេត្តសម្រាប់បម្រើអោយសកម្មភាពក្នុងវិធានការការងារប្រយុទ្ធប្រឆាំង និងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះអំណោយសប្បុរសធម៌ពីMr.Dr.Farid Selmi ប្រធានគ្រប់គ្រងគម្រោងពហុវិស័យសន្តិសុខស្បៀង និងអាហារូបត្ថម្ភ(GIZ-MUSEFO) ដែលមានម៉ាស សាប៊ូលាងដៃ របាំងមុខ ជែល និងម៉ាស៊ីនវាស់កំដៅ ឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តកំពតដែលកំពុងត្រូវការចាំបាច់ពេលនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានចាត់ទុកអំណោយទាំងនេះ ជាការចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់ក្នុងវិធានការ ប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ដែលរដ្ឋបាលខេត្តកំពតបច្ចុប្បន្នបាននិងកំពុងយកចិត្តទុកដាក់រួមចំណែកជាមួយរាជរដ្ឋាភិបាលលើសុខមាលភាពប្រជាពលរដ្ឋឲ្យចាកផុតពីជំងឺដ៏កាចសាហាវនេះ។
ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្ត ក៏បានបញ្ជាក់ថា អំណោយទាំងនេះ ឯកឧត្តមនឹងបន្តយកទៅផ្ដល់ជូនឲ្យដល់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ឃុំ និងអង្គភាពស្ថាប័នគោលដៅពាក់ព័ន្ធ ប្រជាពលរដ្ឋមូលដ្ឋាន សម្រាប់បម្រើឲ្យការងារបង្ការទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្តកំពតបន្តទៀត៕

#អរគុណសន្តិភាព