ផ្សារសមាគមនៅក្រុងប៉ោយប៉ែតត្រូវបានបិទក្រោយរកឃើញអាជីវករលក់ដូរក្នុងផ្សារជាង ១០នាក់វិជ្ជមានកូវីដ និងអ្នកពាក់ព័ន្ធជាច្រើនទៀត

អាជ្ញាធរក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១នេះ បានសម្រេចបិទផ្សារសមាគម ស្ថិតក្នុងភូមិចាន់គីរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាបណ្តោះអាសន្ន ក្រោយមន្ត្រីជំនាញធ្វើតេស្តលើអាជីវករលក់ដូរក្នុងផ្សារ ដោយរកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ ជាង១០នាក់ និងរកឃើញអ្នកពាក់ជាច្រើននាក់បន្ថែមទៀត។

ការចុះបិទផ្សារសមាគមខាងនេះ ដឹកនាំដោយលោក ង៉ោ ម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ព្រមទាំងមន្ត្រីមូលដ្ឋានជាច្រើននាក់ផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកអភិបាលរងខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវមានការប្រុងប្រយ័ត្នឱ្យបានខ្ពស់ មិនត្រូវធ្វេសប្រហែសឡើយ ត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាល់កុលឱ្យបានញឹកញាប់ និងអនុវត្តឲ្យបានតាមវិធានការ «៣កុំ និង៣ការពារ» ដើម្បីជៀសផុតពីការឆ្លងមេរោគកូវីដ១៩ទាំងអស់គ្នា៕

Leave a Comment

Your email address will not be published.