សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេចតេជោ ហ៊ុន សែន ថ្វាយសារលិខិតអរព្រះគុណព្រះវររាជមាតាជាតិខ្មែរ ចំពោះព្រះរាជសារអបអរសាទរ

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងអំណរព្រះរាជគុណប្រកបដោយបីតិសោមនស្សរីករាយជាអនេកប្បការដោយបានទទួលព្រះរាជសារហ្លួងម៉ែជាអម្ចាស់ ដែលទ្រង់សព្វព្រះរាជហឫទ័យប្រោសព្រះរាជទាននូវការអបអរសាទរព្រមទាំងប្រសិទ្ធិពរបវរមហាប្រសើរ ជូនសម្តេច និងភរិយា រួមទាំងក្រុមគ្រួសារ ក្នុងឱកាសដ៏ថ្លៃថ្លាដែលសម្តេច មានមហាកិត្តិយសឧត្តុង្គឧត្តមទទួលបានមេដាយមាសសន្តិភាពពិភពលោក World Summit Peace ពីមហាសន្និបាតនៃក្តីសង្ឃឹមលើកទី៧ ក្រោមប្រធានបទស្តីពី «សន្តិភាពនៅតំបន់អាស៊ីប៉ាស៊ីហ្វិក» ក្នុងនាមជាសហប្រធានសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលសន្តិភាពនៅឧបទ្វីបកូរ៉េ និងពិភពលោក ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331