សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

លោកយាយ២នាក់ អាយុ១០០ឆ្នាំ នៅខេត្តស្វាយរៀង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ក្រោយស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩

លោកយាយអាយុ១០០ឆ្នាំ ចំនួន២នាក់បន្ថែមទៀតហើយ នៅស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង ទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បន្ទាប់ពីពួកគាត់បានស្ម័គ្រចិត្តចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោកយាយទាំង២នាក់ ដែលទទួលបានអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន រួមមាន៖

*ទី១៖ លោកយាយ សៅ នាង អាយុ១០១ឆ្នាំ រស់នៅភូមិព្រៃចំបក់ ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង
*ទី២៖ លោកយាយ ជ័យ ពៅ អាយុ១០០ឆ្នាំ រស់នៅភូមិត្រពាំងថ្លក់ ឃុំពោធិ៍រាជ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។