សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តកំពង់ចាម អនុញ្ញាតឱ្យបើកដំណើរការឡើងវិញគ្រប់គ្រឹះស្ថានសិក្សា ចាប់ពីថ្ងៃទី២០ ខែកញ្ញា

រដ្ឋបាលខេត្តកំពង់ចាម បានសម្រេចអនុញ្ញាតឱ្យដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ វិទ្យាល័យ និងពុទ្ធិកសិក្សានៅក្នុងភូមិសាស្ត្រខេត្តកំពង់ចាម ចាប់ពីថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១នេះតទៅ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថា គ្រប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនទាំងអស់ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) សម្រាប់ដំណើរការគ្រឹះស្ថានសិក្សាឡើងវិញ ក្នុងបរិបទនៃជំងឺកូវីដ១៩ របស់ក្រសួងអប់រំ យុវជន និងកីឡា រួមនឹងវិធានការអនាម័យតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្ត សំដៅបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ចំពោះការបើកដំណើរ ការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនក្នុងភូមិសាស្ត្រខេត្តកំពង់ចាម។