សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម គួច ចំរើន ចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១

នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចុះពិនិត្យមើលទីតាំងអាងប្រព្រឹត្តិកម្មទី១ (PS1) ស្ថិតនៅ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដើម្បីផ្ទៀងផ្ទាត់ពីប្រសិទ្ធភាពនៃការ ចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អាងប្រព្រឹត្តិកម្មទី១ (PS1) មានសមត្ថភាពប្រព្រឹត្តិកម្មទឹកកខ្វក់ក្នុងបរិមាណ ៥.២០០ ម៉ែត្រគុបក្នុង១ថ្ងៃ និងអាងប្រព្រឹត្តិកម្មទី២ (PS2) មានសមត្ថភាពប្រព្រឹត្តិកម្មទឹក កខ្វក់ក្នុងបរិមាណ ៧.២០០ម៉ែត្រគុបក្នុង១ថ្ងៃ។

បន្ទាប់មក ឯកឧត្តមអភិបាលខេត្ត ក៏បានអញ្ជើញទៅពិនិត្យអាងច្រោះទឹកកខ្វក់ នៅចុង ឆ្នេរអូរឈើទាល ស្ថិតក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ ព្រមទាំងបានណែនាំឱ្យមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្ត លើកគម្រោងស្នើសុំទៅក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីសាងសង់ស្ពានក្នុងអាងចម្រោះទឹកកខ្វក់ឱ្យបានខ្ពស់ និងវែងជាងមុន ដើម្បីឱ្យលំហូរទឹកក្នុងអាងហូរបានលឿន ដើម្បីកាត់បន្ថយការជន់លិចក្រុងព្រះសីហនុនៅ ក្នុងរដូវវស្សា ។

សូមបញ្ជាក់ថា បច្ចុប្បន្នអាងប្រព្រឹត្តិកម្មទឹកកខ្វក់មួយនេះ ត្រូវបានដាក់ឱ្យដំ ណើរការ ដោយជោគជ័យ ក្នុងការចម្រោះទឹកកខ្វក់បំប្លែងឱ្យទៅជាទឹកមិនមានការបំពុលបរិស្ថាន និងជីវៈចម្រុះក្នុងសមុទ្រ៕