សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីហោ ណាំហុង ជំរុញឱ្យភាគីចិនជួយពន្លឿនគម្រោងអូសខ្សែកាបអ៊ុបទិកក្រោមបាតសមុទ្ររវាងក្រុងព្រះសីហនុ-ក្រុងហុងកុង

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រីហោ ណាំហុង បានអរគុណភាគីចិន ដែលបាននាំចូលកសិផលកសិកម្មកម្ពុជាយ៉ាងច្រើនចូលប្រទេសខ្លួន ដែលជាចំណែកមួយយ៉ាងសំខាន់ក្នុងការបង្កើនសេដ្ឋកិច្ចកម្ពុជា ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តមឧបនាយករដ្ឋមន្រ្តីលើកឡើងបែបនេះ ក្នុងកិច្ចជំនួបសន្ទនា និងអាហារការងារពេលព្រឹកក្នុងនាមជាសហប្រធានគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិ បាលកម្ពុជា-ចិន និងឯកឧត្តម វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីក្រសួងការ បរទេសចិន កាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១ នៅសណ្ឋាគារ Raffles Hotel Le Royal ។

ឯកឧត្តមក៏បានរំលឹកអំពីការអនុវត្តគម្រោងនានា ដែលបានរៀបចំដោយ គណៈកម្មាធិការសម្របសម្រួលអន្ដររដ្ឋាភិបាលកម្ពុជា-ចិន ដែលក្នុងនោះរួមមាន ការកសាងហេដ្ឋារចនាសម្ព័ន្ធ ដូចជាគម្រោងសាងសង់ផ្លូវជាតិលេខ ៧១C គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ ៤១ លេខ ៣៣ លេខ ៣១ និងផ្លូវជាតិលេខ ៣ គម្រោងប្រព័ន្ធទឹកកខ្វក់ ក្រុងព្រះសីហនុ ព្រមទាំងការកសាងខ្សែកាប្លិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ -ទីក្រុងហុងកុង ដើម្បីពន្លឿនប្រព័ន្ធអ៊ីនធឺណេតនៅកម្ពុជា ។

ភាគីទាំងពីរ ក៏បានជំរុញឱ្យមានការរៀបចំការតាំងពិព័រណ៌ អំពីពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរផងដែរ ។

ឯកឧត្តម វ៉ាង យី បានជម្រាបជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី អំពីការជំរុញការសាងសង់ផ្លូវជាតិលេខ ៧១C, បញ្ជូនអ្នកបច្ចេកទេសមកសិក្សាផ្លូវជាតិលេខ៣ ដែលមានការខូចខាតប្រវែង២០គីឡូ ម៉ែត្រ, យកចិត្តទុកដាក់ និងជំរុញបន្ថែមទៀត លើគម្រោងខ្សែកាបិ៍អុបទិក ក្រោមបាតសមុទ្រ រវាងទីក្រុងព្រះសីហនុ – ទីក្រុងហុងកុង ៕