សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត មានសុខភាពធម្មតា ក្រោយចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ រយៈពេលជាង១០ម៉ោង

នៅលើផេកផ្លូវការ នាព្រលប់ ថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០២១ សម្ដេចតេជោបានសរសេរថា៖

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បន្ទាប់ពីចាក់វ៉ាក់សាំងដូសទី៣ឬដូស ជម្រុញរយៈពេល១០ម៉ោងកន្លងមកនេះ សុខភាពខ្ញុំល្អណាស់មិនមានអ្វីប្លែកក្នុង ខ្លួននោះឡើយ។ខ្ញុំនៅធ្វើការដោយពិនិត្យនិងចុះហត្ថលេខាលើឯកសារជា ធម្មតា។ អ្វីដែលខុសពីធម្មតាគឺគ្រូពេទ្យមិនយល់ ព្រមឱ្យខ្ញុំហាត់ប្រាណតាមការស្នើសុំ របស់ខ្ញុំ។ខ្ញុំត្រូវស្តាប់គ្រូពេទ្យដោយរង់ចាំ ហាត់ប្រាណនៅថ្ងៃស្អែកវិញ។ ចំណែកភរិយាខ្ញុំកាន់តែប្រសើរព្រោះ ក្រោយការចាក់វ៉ាកសាំងភ្លាមគាត់ធ្វើ ដំណើរទៅសែនឱ្យឪពុក ម្តាយជីដូន ជីតាព្រោះថ្ងៃនេះជាថ្ងៃសីល៕

គួរបញ្ជាក់ដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានចាក់វ៉ាក់សាំងដូសទី ៣ ឬដូសជំរុញកាលពី នាព្រឹកថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ២០២១ ៕