សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីសប្បុរសជន ដើម្បីចូលរួមបម្រើសកម្មភាព ប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ-១៩

កំពង់ឆ្នាំង៖ សប្បុរសជនបន្តផ្តល់អំណោយ ដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីចូលរួមបម្រើសកម្មភាពប្រយុទ្ធប្រឆាំងនិងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ លោកស្រី សេង ដាលីន បានផ្តល់អំណោយដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង រួមមានៈ អង្ករ២តោន ម៉ាស់១០០ប្រអប់ អាល់កុល ៥កាន និងថវិកា៤លានរៀលហើយពិធីប្រគល់ទទួលអំណោយនេះ បានធ្វើឡើងនៅសាលាខេត្តកំពង់ឆ្នាំង ដោយអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និង ឯកឧត្តម អម សភា អភិបាលរងខេត្តកំពង់ឆ្នាំង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះសប្បុរសជនទាំងអស់ដែលតែងតែបានឧបត្ថម្ភគាំទ្រ រាល់កិច្ចការងារសង្គម ក្នុងសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ជាមួយនិងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ឱ្យមានប្រសិទ្ធភាព។

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានបញ្ជាក់ថាៈ ការចូលរួមរបស់សប្បុរសជនគឺជាកិច្ចការដ៏មានសារៈសំខាន់បំផុតដែលមិនអាចខ្វះបានក្នុងការរួមចំណែកក្នុងសកម្មភាពមនុស្សធម៌ ដែលធ្វើឱ្យមូលដ្ឋានបានចៀសជំងឺដ៏កាចសាហាវនេះ ៕