សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ពលរដ្ឋជាង១០០គ្រួសារ សាទរចំពោះអភិបាលខេត្ត ធ្វើចំណាត់ការលើអ្នកឈូសឆាយផ្ដាច់ផ្លូវសាធារណៈ

ប្រជាពលរដ្ឋប្រមាណជាង១០០គ្រួសារ មកពីភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានសុំអន្តរាគមន៍ពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដើម្បីជួយដោះស្រាយបញ្ហាពាក់ព័ន្ធទៅនឹងករណី មានជនខិលខូច បានយកគ្រឿងចក្រមកកាយ និងឈូសឆាយផ្ដាច់ផ្លូវសាធារណៈមួយកន្លែង ស្ថិតនៅចំណុចផ្លូវកំពង់រទេះ ក្នុងភូមិឈើទាល២ ឃុំឈើទាល ស្រុកកៀនស្វាយ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក សុខ ពិសិដ្ឋ អភិបាលរងស្រុកកៀនស្វាយបានឱ្យដឹងថា រដ្ឋបាលស្រុក បានចាត់ក្រុមការងារស្រុក ចុះពិនិត្យ អង្កេត ឃើញថា ផ្លូវ១ខ្សែដែលប្រជាពលរដ្ឋបានស្នើសុំជួយអន្តរា គមន៍ គឺពិតជាផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋបានប្រើប្រាស់តាំងពីបុរាណមក។ រដ្ឋបាល ស្រុក ធ្លាប់បានកោះហៅអ្នកដែលបានប្រព្រឹត្តនោះ មកដោះស្រាយ ០២លើកមកហើយ ប៉ុន្តែគាត់ពុំដែលបានមកចូលរួមដោះស្រាយនោះទេ។

ក្នុងកិច្ចសម្របសម្រួលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានប្រគល់ភារកិច្ចជូនរដ្ឋបាលស្រុកកៀនស្វាយ ត្រូវជូនដំណឹងដល់អ្នកដែលបានប្រព្រឹត្តនោះទុកពេលឱ្យជួសជុលធ្វើផ្លូវដែលបានកាយនោះឡើងវិញ ក្នុងរយៈពេល ១០ថ្ងៃជាកំណត់។ ក្នុងករណីមិនអនុវត្តន៍តាមនោះ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន ។

ពាក់ព័ន្ធនឹងចំណាត់ការរបស់ឯកឧត្តមអភិបាលខេត្ត ប្រជាពលរដ្ឋជាង ១០០គ្រួសារ បានសម្ដែងនូវការអបអរសាទរ និងថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ដែលបានយកចិត្តទុកដាក់ និងគិតគូរជួយដោះស្រាយជូនពួកគាត់ ដែលនេះសបញ្ជាក់ឱ្យឃើញថា