សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អភិបាលខេត្តព្រះសីហនុ សំណេះសំណាលជាមួយក្រុមគ្រូពេទ្យព្យាបាលជំងឺកូវីដ-១៩

រសៀលថ្ងៃ៩កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃពុធ ទី១៥ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញសំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ចំនួន ១១៨នាក់ នៅសាលាខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក សេង ណុង ប្រធានមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ បានឱ្យដឹងថា នៅពេលចាប់ផ្តើមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យើងមានមន្ត្រី ១០នាក់ ដោយមានការណែនាំពីឯកឧត្តមអភិបាលខេត្ត ពង្រីកបន្ថែមសមាជិកក្រុមគ្រូពេទ្យ និងបង្កើនសមត្ថភាពមន្ត្រី និងបរិក្ខារពេទ្យ រហូតពង្រីកសមាជិកក្រុមគ្រូពេទ្យកើនដល់១១៨នាក់ ស្រី៥០នាក់។ ក្រៅពីនោះក៏មានបំពាក់បរិក្ខារពេទ្យបន្ថែមមានដូចជា៖ ម៉ាស៊ីនជំនួយការដកដង្ហើម ១៤គ្រឿង, ម៉ាស៊ីនថតកាំរស្មី X២គ្រឿង, ម៉ាស៊ីនតាមដានសញ្ញាជីវិត ១០គ្រឿង, Seringue ប្រើចរន្តអគ្គិសនី ៥គ្រឿង, ម៉ាស៊ីនផលិតអុកស៊ីហ្សែនប្រភេទយួរដៃ១០គ្រឿង, ម៉ាស៊ីនផលិតអុកស៊ីហ្សែន១គ្រឿង, បំពង់អុកស៊ីហ្សែនមានជាង៣០០បំពង់, បំពាក់ម៉ាស៊ីនភ្លើងបន្ថែម១គ្រឿង, មន្ទីរពិសោធន៍មើលកូវីដ-១៩ មានម៉ាស៊ីន២គ្រឿង, និងម៉ាស៊ីន Genxpert ៤គ្រឿង ។ គ្រប់បន្ទប់ព្យាបាលជំងឺកូវីដ-១៩ កម្រិតមធ្យម និងធ្ងន់ ត្រូវបានបំពាក់បំពង់បង្ហូរអុកស៊ីហ្សែន ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្ដ មានប្រសាសន៍ចូលរួមសោកស្តាយចំពោះអ្នកគ្រូពេទ្យ កញ្ញា អ៊ុំ ស្រីនិ ដែលបានបាត់បង់អាយុជីវិត ដោយសារការបំពេញការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ។ ជំងឺកូវីដ-១៩ ត្រូវបានរកឃើញមុនគេនៅខេត្តព្រះសីហនុ កម្ពុជាក៏ទទួលនាវាទេសចរណ៍ Wester Dam ចូលចតកំពង់ផែក្រុងព្រះសីហនុ និងភ្ញៀវទេសចរបារាំងមានកូវីដ-១៩ជាបន្តបន្ទាប់ ។

ក្នុងតំណាក់កាលជំងឺកូវីដ-១៩ កំពុងឆ្លងរាលដាលខ្លាំងនៅខេត្តព្រះសីហនុ មានអ្នកជំងឺសម្រាកព្យាបាលរហូត ២ ៦០០នាក់ ក្នុងមួយថ្ងៃ តែមកដល់បច្ចុប្បន្ននៅសល់តែ ៣០០នាក់ ក្នុងមួយថ្ងៃ នេះបញ្ជាក់ឱ្យឃើញថា ជំងឺកូវីដ-១៩ នៅខេត្តព្រះសីហនុ មានការថមថយចុះ ដោយសារយើងបានសហការធ្វើការបង្ការ ទប់ស្កាត់បានទាន់ពេលវេលា ។

ឯកឧត្តម អភិបាលខេត្តបានបន្តថា យើងបានប្រើប្រាស់កម្លាំងសរុបលើគ្រប់មធ្យោ បាយ ពិសេសក្រុមគ្រូពេទ្យរបស់យើងបានឆ្លងកាត់ព្យាបាលអ្នកជំងឺកូវីដ-១៩យ៉ាងច្រើនដោយការទទួលខុសត្រូវ យើងបន្តខិតខំប្រឹងប្រែងបន្តទៀត ក្នុងការជួយព្យាបាលអ្នកជំងឺឱ្យជាសះស្បើយត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញ ។

ឯកឧត្តម អភិបាលខេត្តបន្តទៀតថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ និងជនបរទេសនៅទូទាំងប្រទេសកម្ពុជា ហើយវិធានការនេះបានបង្ការ ទប់ស្កាត់ កាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ក្នុងសហគមន៍ ។ ជាការពិតណាស់ក្រុមគ្រូពេទ្យរបស់យើងត្រូវបានប្រជាពលរដ្ឋវាយតម្លៃថា គឺជាយុវជនជួរមុខ និងជាយុទ្ធជនអាវស ក្នុងការជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំរបស់សម្តេ ចតេជោ ហ៊ុន សែន បានប្រឹងប្រែងរកវ៉ាក់សាំង និងចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ការចាក់វ៉ាក់សាំងបង្កើនភាពស៊ាំជួយកាត់បន្ថយការឆ្លង និងការស្លាប់របស់ប្រជាពលរដ្ឋ ។ រាជរដ្ឋាភិបាលក៏បានដាក់ចេញនូវវិធានការចាក់វ៉ាក់សាំងជូនកុមារអាយុចាប់ពី៦ឆ្នាំ ដល់១២ឆ្នាំបន្តទៀតនៅថ្ងៃខាងមុខ ហើយខេត្តព្រះសីហនុជាខេត្តអាទិភាព ក្នុងការចាក់វ៉ាក់សាំងជូនកុមារផងដែរ ។

ក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណក្រុមគ្រូពេទ្យ ដែលបានបំ ពេញបេសកកម្មព្យាបាលជំងឺកូវីដ-១៩ តាមរយៈការខិតខំប្រឹងប្រែងព្យាបាលជំងឺកូវីដ-១៩នេះ ជាគុណសម្បត្តិដ៏ធំធេងរបស់ក្រុមគ្រូពេទ្យ ទោះបីមានការភ័យក្លាយ និងការបារម្ភករណីឆ្លងកូវីដ-១៩ ។ ប៉ុន្តែក្រុមគ្រូពេទ្យរបស់យើងបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងជួយ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ ។ សូមបន្តបេសកកម្មនេះបន្តទៀត ព្រោះជំងឺកូវីដ-១៩ មិនដឹងពេលណាត្រូវបានបញ្ចប់នោះទេ ។ ក្នុងឱកាសនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បាននាំយកថវិការបស់សម្តេចតេជោ ហ៊ុន សែន ឧបត្ថម្ភដល់ក្រុមគ្រូពេទ្យចំនួន ១១៨នាក់ ដោយក្នុងម្នាក់ៗទទួលបាន ១ ២០០ ០០០រៀល ៕