សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋមន្ត្រីសុខាភិបាល ចុះចែកឱសថបុរាណចិន ដល់ប្រជាពលរដ្ឋនៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤ នៃក្រុងសៀមរាប

លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចុះចែកជូនឱសថបុរាណចិន ដល់ប្រជាជននៅក្នុងសង្កាត់បិទខ្ទប់ចំនួន៤នៃក្រុងសៀមរាប ខេត្តសៀមរាប រួមមានសង្កាត់ស្លក្រាម សង្កាត់គោកចក សង្កាត់ស្វាយដង្គំ និងសង្កាត់ជ្រាវ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ការចុះចែកឱសថជូនប្រជាពលរដ្ឋនេះ ក៏មានការចូលរួមដោយក្រុមការងារបច្ចេកទេសក្រសួងសុខាភិបាល និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តសៀមរាប ដោយមានការសហការពីអាជ្ញាធរមូលដ្ឋានខេត្តផងដែរ។

ក្នុងឱកាសចុះចែកឱសថបុរាណចិន ជូនប្រជាពលរដ្ឋ នាសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី ក៏បានណែនាំបន្ថែមអំពីការប្រើប្រាស់ឱសថបុរាណចិន ការពាក់ម៉ាស ការលាងដៃជាមួយសាប៊ូ ឬអាល់កុល ជេល ដល់បងប្អូនប្រជាពលរដ្ឋ ដើម្បីអនុវត្តឲ្យបានត្រឹមត្រូវតាមវិធានសុខាភិបាល និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ ៣ការពារ និង៣កុំ ទាំងអស់គ្នា៕