សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រោងចក្រផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ តម្លៃ៥លានដុល្លារស្ថិតក្នុងខេត្តពោធិ៍សាត់ ចាប់ផ្ដើមដំណើរការ

ឯកឧត្តម​ ម៉ៅ​ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីកាត់ខ្សែបូ សម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សហគ្រាស TK & D ដែលស្ថិតក្នុងភូមិតាកែវក្រោម ឃុំបឹងកន្ទួត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងថ្នាក់ដឹកនាំជាច្រើនរូបផ្សេងទៀត។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

គួរបញ្ជាក់ថា សហគ្រាស TK & D បង្កើតឡើងក្នុងគោលបំណង ដើម្បីផលិតកែវក្រដាស និងបំពង់បឺតធ្វើពីអង្ករខ្មែរ​ ពោត និងដំឡូង ដែលជាផលិតផលកកើតឡើងមក (អាចបរិភោគបាន) ដោយមិនធ្វើឱ្យប៉ះពាល់ដល់សុខភាព និងបរិស្ថាន ជាពិសេសកាត់បន្ថយកាកសំណល់ប្លាស្ទិកនៅក្នុងសង្គមជាតិយើង។

សហគ្រាសនេះបោះទុនវិនិយោគប្រមាណជាង៥លានដុល្លារ ​នៅលើផ្ទៃដីប្រមាណជាង២ហិកតា ដែលអាចស្រូបយកនូវទីផ្សារពលកម្ម ជូនបងប្អូនប្រជាពលរដ្ឋយើង បានប្រមាណជាង១០០នាក់ផងដែរ៕