សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អាជ្ញាធរជាតិអប្សរា រកឃើញរូប ព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទា្វរតាកាវ

លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា បានឱ្យដឹងនៅ ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ នេះថា ព្រះសិរមេទេវតាផ្នែកកន្ទុយនាគ នៅខ្លោងទ្វារតាកាវ ត្រូវបាន ក្រុមអ្នកអភិរក្សអាជ្ញាធរជាតិអប្សរា រកឃើញកាលពីថ្ងៃទី១៧ ខែកញ្ញា ២០២១កន្លងទៅនេះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក គឹម សុធិន បន្តថា ពេលនេះអ្នកជំនាញអាជ្ញាធរជាតិអប្សរា កំពុងមមាញឹក ក្នុងការងារជួសជុលខ្លោងទ្វារតាកាវ ដើម្បីពង្រឹងរចនាសម្ព័ន្ធខ្លោងទ្វារឡើងវិញ បន្ទាប់ពីពិនិត្យឃើញថា មានការខូចខាតទ្រុឌទ្រោមយ៉ាងខ្លាំង ដែលរហូតមកដល់ពេលនេះ សម្រេចលទ្ធផលបានប្រមាណ ៣០ ភាគរយហើយ។

ជាមួយគ្នានេះ ក្រុមការងារនៃអាជ្ញា ធរជាតិអប្សរា បានចាប់ផ្តើមដំណើរការជួសជុលខ្លោងទ្វារតាកាវ តាំងពីអំឡុងខែឧសភា ឆ្នាំ២០២១មក ហើយមកដល់ពេលបច្ចុប្បន្ននេះ សម្រេចបានប្រមាណ៣០ ភាគរយហើយ ខណៈដំណើរ ការជួសជុលខ្លោងទ្វារតាកាវនេះ ត្រូវចំណាយពេលវេលាចំនួន២ឆ្នាំទើបរួចរាល់៕