ខេត្តកំពតកំពុងរៀបចំបង្កើតតំបន់ទេសចរណ៍ថ្មីមួយទៀត

លោក ជាវ តាយ អភិបាលខេត្តកំពត បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យការអភិវឌ្ឍន៍លើគម្រោងថ្មីមួយបន្ថែមទៀត ស្ថិតនៅតាមដងឆ្នេរព្រែកកំពត ស្ថិតក្នុងភូមិសុវណ្ណសាគរ សង្កាត់កំពង់កណ្ដាល ក្រុងកំពត នាថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១។

ការអភិវឌ្ឍន៍លើគម្រោងថ្មីមួយនេះ គោលបំណងបង្កើនភាពទាក់ទាញប្រកបដោយភាពស្រស់ស្អាត សំដៅបម្រើដល់វិស័យទេសចរណ៍ ក៏ដូចជាការរៀបចំកន្លែងលំហែកម្សាន្ត មានខ្យល់អាកាសបរិសុទ្ធ មានអនាម័យបរិស្ថាន ធានាដល់គុណភាព សុខភាព សាធារណៈ និងសោភ័ណភាពក្នុងក្រុង ឲ្យបានកាន់តែប្រសើរឡើងថែមទៀត នៅពេលឆាប់ៗខាងមុខនេះ៕