វ៉ាក់សាំងចិន ចំនួន ៣លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

វ៉ាក់សាំងចិន ចំនួន ៣លានដូសបន្ថែមទៀត នឹងដឹកមកដល់កម្ពុជានៅព្រឹកនេះ

វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ស៊ីណូវ៉ាក់របស់ក្រុមហ៊ុនចិន ចំនួន ៣លានដូសបន្ថែមទៀត ដែលជាការបញ្ជាទិញរបស់រាជរដ្ឋាភិបាលកម្ពុជានោះ នឹងដឹកមកដល់ប្រទេសកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី២៤ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងយ៉ាងខ្លាំងទាំងការស្វែងរកវ៉ាក់សាំង និងការកសាងផែនការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ។ ដោយមានប្រទេសចិនជាបង្អែកលើការផ្គត់ផ្គង់វ៉ាក់សាំងនេះ ធ្វើឱ្យកម្ពុជារកបានវ៉ាក់សាំងបានឆាប់រហ័សតាមការចង់បានរបស់ខ្លួន គិតត្រឹមខែសីហា កន្លងទៅ កម្ពុជារកបានវ៉ាក់សាំងសរុបរហូតដល់ទៅ ៣០លានដូស។ ជាមួយនឹងវត្តមានវ៉ាក់សាំងទាំងនេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជាដាច់ណាត់ មិនត្រូវឱ្យវ៉ាក់សាំងដេកនៅក្នុងឃ្លាំងនៅឡើយ គឺត្រូវតែបានចូលទៅក្នុងខ្លួនរបស់ប្រជាពលរដ្ឋ។