អាជ្ញាធរមីនរៀបចំសិក្ខាសាលាពិភាក្សាចាត់អាទិភាពដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥

ខេត្តកែប៖ នៅថ្ងៃទី១៣ ខែតុលាឆ្នាំ២០២១ អាជ្ញាធរមីន បានរៀបចំសិក្ខាសាលាពិភាក្សាចាត់អាទិភាព ដើម្បីសម្រេចបានផែនការយុទ្ធសាស្ត្រជាតិសកម្មភាពមីន ២០១៨-២០២៥ ក្រោមអធិបតីភាព ឯកឧត្តម ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ដោយ មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរមីន កិច្ចប្រជុំនេះ រៀបចំឡើងក្រោមកិច្ចសម្របសម្រួលដោយអង្គការ NPA ប្រចាំនៅកម្ពុជា។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថា កិច្ចប្រជុំនេះពិតជាមានសារៈសំខាន់ណាស់ក្នុង ការ រិះរកចំណុចខ្លាំង និងចំណុចខ្សោយ ដើម្បីសម្រេចនូវ គោលដៅបោសសម្អាតមីនឱ្យអស់ត្រឹមឆ្នាំ២០២៥។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិភាក្សាលើការរៀបចំនូវយុទ្ធសាស្ត្រកៀរគរធនធាន និងនីតិវិធី ដើម្បីជួយជម្រុញការបោស សម្អាតមីនឲ្យអស់ត្រឹមឆ្នាំ២០២៥ នៅកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានណែនាំឱ្យថ្នាក់ដឹកនាំអាជ្ញាធរមីនត្រូវរៀបចំគោលដៅឲ្យច្បាស់លាស់ និងត្រូវប្រកាន់ខ្ជាប់នូវអាណត្តិការងាររបស់ខ្លួន ដើម្បីសម្រេចបានតាមផែនការយុទ្ធសាស្ត្រ ដែលបានដាក់ ចេញដោយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរមីន។

Related Posts