អាជីវកម្មបៀរហ្កាឌិនអាចបើកដំណើរការឡើងវិញបាន លុះត្រាតែមានលិខិតបញ្ជាក់វិធានសុវត្ថិភាពទេសចរណ៍ពីក្រសួង

ភ្នំពេញ៖ ក្រសួងទេសចរណ៍ នៅល្ងាចថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអនុញ្ញាតឱ្យអាជីវកម្មបៀរហ្កាឌិនអាចដំណើរការឡើងវិញបាន​នៅទូទាំងប្រទេស ប៉ុន្តែត្រូវមានលិខិតបញ្ជាក់ទទួលស្គាល់អាជីវកម្មបៀរហ្កាឌិន ដែលអនុវត្តស្របតាម វិធានសុវត្ថិភាពទេសចរណ៍។