សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តពោធិ៍សាត់ ចាប់ផ្ដើមស្ថាបនាហេដ្ឋារចនាសម្ព័ន្ឋនៃគម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តពោធិ៍សាត់ ថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានអញ្ជើញបើកការដ្ឋាន ស្ថាបនា«ផ្លូវក្រាលកៅស៊ូ DBST ផ្លូវលេខ២០៩+១០៩ និងផ្លូវប៉េតុងជុំវិញផ្សារថ្មីពោធិ៍សាត់ ផ្លូវ លេខ២០៥+២០៦+១០៣» ដែលជាផ្លូវអាទិភាព ក្នុងចំណោមផ្លូវដទៃទៀតនៃគម្រោងគ្រប់គ្រ ងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោក ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានឱ្យដឹងថា គម្រោងគ្រប់គ្រងកែលម្អបរិស្ថានក្រុងជុំវិញបឹងទន្លេសាបនេះ បានរៀបចំសិក្សាចាប់តាំងពីឆ្នាំ២០១៤ ហើយបានចាប់ផ្តើមអនុវត្តន៍ នៅដើមឆ្នាំ២០២០ ក្រោមកញ្ចប់ថវិកាជា កម្ចីហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុវត្តដោយក្រសួងសាធារណការ និងដឹក ជញ្ជូន តាមរយៈរាជរដ្ឋាភិបាលកម្ពុជា ផ្តល់ជូនប្រជាពលរដ្ឋ ក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សា ត់ដែលក្នុងនោះរួមមាន «អាងប្រព្រឹត្តកម្មទឹកកខ្វក់, ប្រព័ន្ធលូរំដោះទឹកភ្លៀង, ទំនប់ការពារ ទឹកជំនន់, ទីលានចាក់សម្រាម និងការធ្វើឱ្យប្រសើរឡើង ផ្លូវកៅស៊ូថ្មីក្នុងក្រុងពោធិ៍សាត់»។

ជាមួយគ្នានេះផងដែរ លោក ចាប នាង ក៏បានឱ្យដឹងផងដែរថា បច្ចុប្បន្នអនុគម្រោងប្រព័ន្ធលូរំដោះទឹកភ្លៀង ទឹកស្អុយ និងអាងប្រព្រឹត្តិកម្មទឹកកខ្វក់ សម្រេច បាន ៨០%ហើយ គ្រោងនឹងបញ្ចប់ នៅខែមីនា ឆ្នាំ២០២២ ខណៈដែល អនុគម្រោងទីលានចាក់សម្រាម សម្រេចបាន៨៥%ហើយ គ្រោងនឹងបញ្ចប់ នៅខែ កុម្ភៈឆ្នាំ២០២២ខាងមុខនេះ។

ឯកឧត្តម ជាវ តាយ បានរំលេចឱ្យដឹងផងដែរថា ដើម្បីលើកកម្ពស់សោភ័ណភាព សុខសុវត្ថិភាពប្រជាពលរដ្ឋ និងដើម្បីលើកស្ទួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ ក៏ដូចជាសេដ្ឋកិច្ចខេត្ត ឱ្យមានការរីកចម្រើននោះ ឯកឧត្តមក៏បានរៀបចំតបណ្តាញភ្លើងបំភ្លឺផ្លូវសាធារណៈ ក្នុងទីប្រជុំជនក្រុងពោធិ៍សាត់ ដែលគិតមកទល់ពេលនេះ បានចំនួន ៣៥០អំពូលហើយ នឹងឈានទៅតម្លើងបន្ថែមដល់ ៥០០អំពូល ក្នុងជំហានទី១, សម្រាប់ជំហានទី២បន្តទៀត ឯកឧត្តមនឹងរៀបចំដំឡើងបន្ថែមរហូតដល់១០០០អំពូល LED ធ្វើយ៉ាងណាឱ្យគ្រប់ផ្លូវទាំងអស់ភ្លឺលែងងងឹត៕