សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

«ទីលានតេជោ» នៅក្នុងខេត្តព្រះសីហនុ គ្រោងបញ្ចប់ការសាងសង់នៅថ្ងៃ២៥ ខែវិច្ឆិកាខាងមុខនេះ

ខេត្តព្រះសីហនុ៖ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបញ្ជាក់ឱ្យដឹងថា «ទីលានតេជោ» គ្រោងសាងសង់បញ្ចប់នៅថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២១ខាងមុខ វាជាសមិទ្ធផលថ្មីមួយទៀត សម្រាប់បម្រើឱ្យសម្បត្តិសាធារណៈរបស់យើងទាំងអស់គ្នាមក លេងកម្សាន្ត ។​

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅថ្ងៃព្រហស្បតិ៍ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២១ម្សិលមិញនេះ ឯកឧត្តម គួច ចំរើន បានចុះពិនិត្យមើលការដ្ឋានសាងសង់ទីលានតេជោ មានទីតាំងស្ថិតនៅតាមបណ្តោយវិថីតេជោ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដោយទីលានតេជោនេះ សាងសង់ឡើងសម្រាប់ប្រារព្ធពិធីបុណ្យជាតិ និងក៏ជាកន្លែងសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ និងភ្ញៀវបរទេសមកលេងកម្សាន្ត ។

​ឯកឧត្តម អភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមហ៊ុនសាងសង់ ត្រូវពន្លឿនការងារសាងសង់ឱ្យបានលឿនតាមផែនការ និងតាមបទដ្ឋានលក្ខណៈស្តង់ដារបច្ចេកទេស ដើម្បីធានាគុណភាពខ្ពស់ ក្នុងការប្រើប្រាស់បានយូរអង្វែង។ ទន្ទឹមនោះរៀបចំទីតាំងដំឡើងបង្គោលភ្លើង និងអូសខ្សែភ្លើងស្របពេលការដ្ឋានកំពុងសាងសង់ ចៀសវាងពេលសាងសង់រួច យើងធ្វើការកាយម្តងទៀត៕