រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ ខែវិច្ឆកានេះ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន R M A AUTOMOTIVE (CAMBODIA) CO., LTD ជាមួយគម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់ ដែលមានទុនវិនិយោគចំនួន ២១លានដុល្លារអាមេរិក

គម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរៀបចំកិច្ចប្រជុំសិក្សាកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១។

គួរបញ្ជាក់ផងដែរថា រោងចក្រផ្គុំ និងដំឡើងរថយន្តរបស់ R M A AUTOMOTIVE (CAMBODIA) CO., LTD គឺមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៥ ភូមិសារវ័ន ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលអាចបង្កើតការងារបានចំនួន ៤៤១កន្លែង៕

1 thought on “រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford នៅក្នុងខេត្តពោធិ៍សាត់ មានទុនវិនិយោគចំនួន ២១លានដុល្លារ”

  1. Pingback: CDC បានអនុម័តគម្រោងវិនិយោគចំនួន ១៤ ដែលមានទំហំទឹកប្រាក់ជិត ៥៤៥លានដុល្លារអាមេរិក – អគុណសន្ដ

Comments are closed.