ក្រុមហ៊ុនជប៉ុនគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងសន្សំសំចៃខ្ពស់នៅក្រុងតាខ្មៅ

ក្រុមហ៊ុនជប៉ុនគម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវប្រើប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងសន្សំសំចៃខ្ពស់នៅក្រុងតាខ្មៅ
រូបតំណាង

ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១ បានជួបពិភាក្សាមួយក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co.,Ltd លើ គម្រោងបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងមានភាពសន្សំសំចៃខ្ពស់ ក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ។

ដើម្បីជំរុញលើការងារបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈឱ្យបានគ្រប់គ្រាន់លេីផ្លូវនានាក្នុងភូមិសាស្ត្រខេត្តកណ្តាល ពិសេសទីក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ បានអនុញ្ញាតិឱ្យក្រុមហ៊ុនជប៉ុន មីនេបៀ Minebea (Cambodia) Co.,Ltd ចុះសិក្សា និងបៀធៀការសុំភ្លើងរវាងអំពូលចាស់ និងអំពូលរបស់ក្រុមហ៊ុន ឱ្យបានច្បាស់លាស់ផងដែរ សម្រាប់ជាមូលដ្ឋានក្នុងការសម្រេចចិត្ត ដើម្បីចូលរួមសន្សំសំចៃថវិកាចំណាយលើការប្រើប្រាស់ចរន្តអគ្គិសនី ធានានិរន្តរភាពនៃដំណើរការអំពូលទូទាំងខេត្ត សោភណ្ឌភាព និងសុវត្ថិភាពក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ ជាពិសេសដើម្បីពង្រឹងក្នុងការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានកាន់តែប្រសើរបន្ថែមទៀត។

លោក តាកាហ្ស៊ី អាអូគី នាយកគ្រប់គ្រងផ្នែកលក់ របស់ក្រុមហ៊ុនមីនីបៀ(ខេមបូឌា) បន្ទាប់ពីបាន ការធ្វើបទបង្ហាញពីបំពាក់ភ្លើងបំភ្លឺផ្លូវសាធារណៈដោយប្រព័ន្ធបច្ចេកវិទ្យាឆ្លាតវ៉ៃ និងបង្ហាញរបាយការណ៍លទ្ធផល នៃការសិក្សាអំពីបច្ចុប្បន្នភាព អំពូលបំភ្លឺផ្លូវសាធារណៈក្នុងខេត្តកណ្ដាលរួចមក លោកបានសម្ដែងនូវការអរគុណចំពោះ ឯកឧត្តមអភិបាលខេត្ត ដែលបានអនុញ្ញាតឱ្យលោក និងសហការី ចូលជួបសម្ដែងការគួរសម៕