សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

រដ្ឋបាលខេត្តកំពង់ឆ្នាំង ចុះប្រតិបត្តិការការពារព្រៃជម្រកត្រីជុំវិញបឹងទន្លេសាប

កំពង់ឆ្នាំ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២១ បានចុះអនុវត្តន៍ច្បាប់ ស្ដីពីការ ការពារដីព្រៃជាតំបន់ជម្រកត្រីពងនៅស្រុកកំពង់លែង ដែលដឹកនាំដោយ ឯក ឧត្តម ស៊ុនសុវណ្ណរិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង រួមដំណើរដោយក្រុមការងារចម្រុះក្នុងខេត្តជាច្រើននាក់ផងដែរ ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ថា ព្រៃរនាមលិចទឹកនៅជុំវិញបឹងទន្លេសាប ដែលធ្លាប់តែជាជម្រកត្រីពងកូន ខួបប្រាំងខួបវស្សានោះ បាន និងកំពុងរងការបំផ្លិចបំផ្លាញហិនហោចជាបណ្ដើរៗហើយ ពិសេសនៅរដូវប្រាំងនេះ ផ្សែងហុយខ្មួលខ្មាញ់ចេញពីការដុតព្រៃលិចទឹកទាំងនោះ កើតមានស្ទើរគ្រប់ទីកន្លែង ដែលសកម្មភាពល្មើសនេះ ហាក់គឃ្លើននឹងច្បាប់ពេញទំហឹង។

ឯកឧត្តមបានលើកឡើងទៀតថា ប្រសិនបើរាជរដ្ឋាភិបាល មិនមានវិធានការទប់ស្កាត់បទល្មើសទាំងនោះឱ្យមានប្រសិទ្ធភាព និងទាន់ពេលវេលាទេ ច្បាស់ណាស់ព្រៃរនាមលិចទឹកទាំងនោះ នឹងបាត់បង់លឿនក្នុងរយៈពេលដ៏ខ្លីខាងមុខ ហើយបើគ្មានព្រៃលិចទឹកទេនោះ តើត្រីទៅពងកូនឯណា ពូជត្រីកម្រនឹងបាត់បង់លឿនប៉ុណ្ណា តើមានអ្វីសម្រាប់ទប់ទល់ទឹកជំនន់ទៀត។

ឯកឧត្តមបានបន្តថា នៅក្នុងរយៈពេល៣ថ្ងៃ នៃការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាលក្នុងនោះមាន កងកម្លាំងប្រដាប់អាវុធ មាននគរបាល និងកងរាជអាវុធហត្ថខេត្តសរុបចំនួន២០០នាក់ បានចុះពិនិត្យស្រាវជ្រាវចំណុច ការពារព្រៃលិចទឹក ដែលជាជម្រកទ្រីពង ហើយដកបង្គោលតាមព្រំដីក្នុងតំបន់ដីលិចទឹកបានចំនួន ២០០ដើម និងរុះរើរោងចាំស្រែបានចំនួន៥៥កន្លែង។ ដោយឡែកនៅថ្ងៃទី២៩ ខែវិច្ឆិកា អ្នកកាន់កាប់ដីព្រៃលិចទឹកនេះ ចំនួន១៣នាក់ ដែលបានកាន់កាប់ដីព្រៃលិច ចំនួន២.០៥៨,៥០ ហិកតា(ជាង២ពាន់ហិកតា) បានចេញមុខមកសារភាពជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង និងបានធ្វើលិខិតសុំទោសផ្ញើជូន រាជរដ្ឋាភិបាល ដោយយល់ព្រមប្រគល់ដីដែលខ្លួនបានកាន់កាប់ទាំងនោះ ជូនរដ្ឋវិញដោយឥតលក្ខខណ្ឌ ។

ឯកឧត្តមអភិបាលខេត្ត បានជំរុញដល់រដ្ឋបាលខេត្តកំពង់ឆ្នាំង និងដាំដើមឈើព្រៃលិចទឹកឡើងវិញចំនួន២០ម៉ឺន ដើមនៅតំបន់ដីលិចទឹកដែលបានដកហូតនេះ ដែលមានដើមរាំង និងដើមតាលា និងដើមត្រោះផងដែរ។ជាមួយគ្នានេះដែរ ក្រោយពេលបញ្ចប់ការងារនៅចំណុចនោះហើយ រដ្ឋបាលខេត្ត និងដាក់កម្លាំងសមត្ថកិច្ចការពារតំបន់នេះ មិនឱ្យជនខិលខូចចូលមកកាន់កាប់ ឬអាស្រ័យផលទៀតឡើយ៕