សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ក្រសួងសាធារណការ រកចំណូលបានជិត ៦២ពាន់លានរៀល ពីការលក់ផ្លាកលេខក្នុងរយៈពេល ១១ខែ

ភ្នំពេញ ៖ យោងតាមរបាយការណ៍របស់គណៈកម្មការរអន្តរក្រសួងគ្រប់គ្រងការលក់លេខ ចុះបញ្ជីរថយន្ត បានឱ្យដឹងថា៖ ក្នុងរយៈពេល១១ខែ (ពីខែកុម្ភៈ ដល់ខែវិច្ឆិកា) ឆ្នាំ២០២១ ក្រសួងសាធារណការ និងដឹកជញ្ជូន លក់ផ្លាកលេខពិសេសផ្ទាល់ខ្លួន បានចំនួន ៤៨០២ លេខ ទទួល បានចំណូលថវិកាប្រមាណ ៣៤ ៥៦៧ ៣៥៣ ៣០០ រៀល និងផ្លាកលេខពិសេសរាជធានី-ខេត្តលក់បាន ២៥៣៦៤ លេខ ទទួល បានចំណូលថវិកាប្រមាណ ២៧ ៣៥៨ ១៩៧ ២០០ រៀល ក្នុងរយៈពេល១១ខែ (មករា-វិច្ឆិកា) ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

លោកជំទាវ កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការអន្តរក្រសួងគ្រប់គ្រងការលក់លេខចុះបញ្ជីរថយន្ត សមិទ្ធផលការងារសម្រេចបានទាក់ទងនឹងការងារផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយ ប្រព័ន្ធលក់លេខពិសេសផ្ទាល់ខ្លួនកាន់តែមាន ភាពល្អប្រសើរពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីភាពចាស់ទុំជាងមុន និងគួរតែលើកយកទៅបង្ហាញនៅក្នុងសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២របស់ក្រសួងផងដែរ។

លោកជំទាវរដ្ឋលេខាធិការ ក៏បានឯកភាពលើការបណ្តុះបណ្តាលក្រុមការងារបច្ចេកទេស (Developer)ឱ្យមានចំណេះដឹងផ្នែកព័ត៌មានវិទ្យា(IT)កម្រិតខ្ពស់ផ្នែកដោះស្រាយបញ្ហា (Algorithm) និងបញ្ញាសិប្បនិម្មិត AI (Artificial Intelligence) ដើម្បីឱ្យកាន់ការ ងារលេខពិសេស និងលេខពិសេសផ្ទាល់ខ្លួន ហើយ ក្រោយបញ្ចប់ការបណ្តុះបណ្តាល ក្រុមការងារបច្ចេកទេសនេះមានសមត្ថភាពអាចធ្វើការបានកាន់តែមានប្រសិទ្ធភាពជាងមុនក្នុងការឆ្លើយតបនឹងទំហំការងារកាន់តែធំ ជាពិសេសអាចដោះ ស្រាយបញ្ហាប្រឈមនានាបានកាន់តែប្រសើរឡើងថែមទៀត ៕