រាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញឱសថប្រឆាំង និងព្យាបាលជំងឺកូវីដ-១៩ ម៉ុលនុយពីរ៉ាវា ចំនួន ៤លានគ្រាប់

ភ្នំពេញ៖ ក្រុមការងារសិក្សា និងស្រាវជ្រាវរកឱសថ និងបរិក្ខារសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដែលដឹកនាំដោយលោកជំទាវ ពេជ ច​ន្ទមុន្នី តំណាងដោយលោកវេជ្ជបណ្ឌិត ស៊ឹម សុខចាន់ បានចុះហត្ថលេខាលេីកិច្ចសន្យាបញ្ជាទិញឱសថវេជ្ជសាស្ត្រ ម៉ុលនុយពីរ៉ាវា (MOLNUPIRAVIR) ជាឱសថប្រឆាំងីរុស​ (Antiviral) ប្រើប្រាស់ក្នុងការព្យាបាលជំងឺកូវីដ-១៩ ចំនួន ៤លានគ្រាប់។

ការចុះហត្ថលេខាបញ្ជាទិញដោយរាជរដ្ឋាភិបាលកម្ពុជា ចំនួន ៤.០០០.០០០គ្រាប់ សម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ចំនួនដប់ម៉ឺននាក់និងសម្រាប់ប្រើប្រាស់តាមមន្ទីរពេទ្យរដ្ឋ និងចែកចាយដល់វិស័យឯកជន រួមមានតាមឱសថស្ថាន និងគ្លីនិកឯកជន៕