សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

អគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ តម្លៃជិត ១លានដុល្លារត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

ខេត្តក្រចេះ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យ បង្អែកខេត្តក្រចេះ កាលពីព្រឹកថ្ងៃចន្ទ ២កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

អគារវះកាត់ និងសម្ភពនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តក្រចេះ ដែលបានដាក់សម្ពោធ ឱ្យប្រើប្រាស់ជាផ្លូវការនាពេលនោះគឺជាជំនួយឥតសំណងរបស់រដ្ឋាភិបាល និងប្រជាជនជប៉ុន ផ្ដល់ជូនមកកម្ពុជា។ អគារមួយខ្នងកម្ពស់២ជាន់នេះ បានចាប់ផ្តើមដំណើរការសាងសង់ នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ មានបណ្ដោយ៥២ម៉ែត្រ ទទឹង ២១ម៉ែត្រ កម្ពស់២ ជាន់ មាន១៩ បន្ទប់ចំណាយថវិកាសាងសង់អស់ប្រមាណជាង ៩០ម៉ឺនដុល្លារអាម៉េរិក