សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ជា សុផារ៉ា ដាក់ចេញវិធានការចំនួន ១១ចំណុច ដើម្បីទប់ស្កាត់ និងបង្ក្រាបការទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប

ខេត្តបន្ទាយមានជ័យ៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃចន្ទ ទី០៦ ខែធ្នូ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំអន្តរ ក្រសួងនៅសាលាខេត្តបន្ទាយមានជ័យ ដើម្បីពិនិត្យរបាយការណ៍និងចាត់វិធានការបង្ក្រាបការ ទន្រ្ទានដីរដ្ឋក្នុងដែនព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា បានសម្រេចដាក់ចេញនូវ វិធានការចំនួន ១១ចំណុច យកទៅអនុវត្តន៍ឱ្យប្រកបដោយប្រសិទ្ធភាពនោះមាន៖

១. ជូនរដ្ឋបាលខេត្តបន្ទាយមានជ័យ ដកហូតដីពីអ្នកមានអំណាច និងប្រជាជនចូល ទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់ អាជ្ញាធរស្រុក ឃុំបញ្ឈប់ការពិនិត្យបញ្ជាក់លើលិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់ កាប់ដីក្នុងដែនព្រៃលិចទឹក ព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពី ពេលមុន។

២. ត្រូវរក្សាទុកមួយអន្លើរសិន នូវរាល់ក្បាលដីណាដែលបានចេញប័ណ្ណកាន់កាប់ដី មុនឆ្នាំ១៩៩៨ និងឆ្នាំ១៩៩៩ កន្លងមក។

៣. ជូនអាជ្ញាធរទន្លេសាបធ្វើការបោះបង្គោលព្រំមេ និងរង ក្នុងតំបន់៣នៅលើទីតាំង ណាដែលមិនទាន់បានបោះ ឬបង្គោលដែលបានបាត់។ ទន្ទឹមនឹងនេះរដ្ឋបាលជលផល នៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ត្រូវបោះបង្គោលព្រំធំ ក្នុងតំបន់ការពារព្រៃលិចទឹក តាមអនុក្រឹត្យ ១៩៧ ដែលមានចំនួន ៤៨បង្គោល។

៤. ជូនអាជ្ញាធរទន្លេសាប ធ្វើការដំឡើងប៉ាណូ បង្ហាញពីតំបន់ការពារនៅតាមចំណុច សំខាន់ៗ នៅទីតាំងបង្គោលដែលបានបោះ ។

៥. ជូនរដ្ឋបាលខេត្ត ទប់ស្កាត់ប្រជាជនមិនការចូលធ្វើការដាំដុះ នៅក្នុងតំបន់៣ឡើយ ចាប់ពីពេលនេះតទៅ ។

៦. ជូនរដ្ឋបាលខេត្ត បន្តចុះស្រាវជ្រាវមុខសញ្ញាប្រជាជនខុសច្បាប់ ដែលចូលទន្ទ្រាន និងកាន់កាប់ដីតំបន់៣ ខុសច្បាប់ ។

៧. ផ្តល់ឱកាសជូនប្រជាពលរដ្ឋ ឱ្យធ្វើការប្រមូលផលស្រូវសិន ក្នុងករណីដែលស្រូវ ជិតប្រមូលផល ។

៨. ជូនព្រះរាជអាជ្ញាយកចិត្តទុកដាក់ដោះស្រាយពាក្យបណ្តឹង ដែលមន្រ្តីនគបាលបាន កសាង និងដាក់សំណុំរឿងរួចរាល់។

៩. ប្រគល់ជូនអាជ្ញាធរទន្លេសាប ដែលមានក្រសួងធនធានទឹកនិងឧតុនិយម លើសំ ណើចុះបញ្ជីដីរដ្ឋក្នុងតំបន់៣ ជាបន្ទាន់ ។

១០. ជូនអាជ្ញាធរមូលដ្ឋាន សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្មរុក្ខា ប្រ មាញ់និងនេសាទ និងក្រសួងបរិស្ថាន ចាត់ចែងធ្វើការដាំដុះព្រៃលិចទឹកជាបន្ទាន់ ជាពិសេស ដើមប្ញស្សី។

១១. រដ្ឋបាលខេត្ត ត្រូវធ្វើការប្រជុំបូកសរុបវាយតម្លៃ ពីសកម្មភាពការការពារ និងទប់ ស្កាត់បទល្មើសការទន្ទ្រានកាន់កាប់ព្រៃលិចទឺកក្នុងតំបន់៣ ជារៀងរាល់បីខែម្តង និងប្រចាំឆ្នាំ ៕