សម្តេចតេជោ ហ៊ុនសែន គ្រោងចុះពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីឆាប់ៗនេះ

ខេត្តកណ្តាល៖ តាមការគ្រោងទុក នៅថ្ងៃ ទី០៩ឆ្នូខាងមុខនេះ សម្តេចតេជោ ហ៊ុន សែន គ្រោងចុះពិនិត្យ ការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិ ភ្នំពេញថ្មី ដែលមានទីតាំង ស្តិតនៅឃុំព្រែកស្លែង និងឃុំបឹងខ្យាង ស្រុកកណ្តាលស្ទឹង ។

នេះបើតាមការបញ្ជាក់ អោយដឹងពីឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល ក្នុងឱកាសដែលឯកឧត្តម ដឹកនាំ ក្រុមការងារចម្រុះចូលរួមកិច្ចប្រជុំត្រួតពិនិត្យផែនការការពារ សន្តិសុខ សុវត្ថិភាព ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី កម្ពុជា ជាមួយឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ដ្រី ប្រតិភូអមនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី០៦ឆ្នូម្សិលមិញនេះ។

គំរោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី បាននិងកំពុងសាងសង់នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ គម្រោងនេះ មានវិសាលភាពលើផ្ទៃដី២.៦០០ហិកតា និងវិនិយោគទឹកប្រាក់ ១.៥០០លានដុល្លារ ដោយក្រុមហ៊ុន OCIC រហូតមកដល់ពេលនេះ សំរេចការសាងសង់បានប្រមាណ ជាង ៣០%ហើយ៕

Related Posts