សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្ដេច​តេ​ជោ ហ៊ុន សែន៖ កិច្ចព្រមព្រៀង ទីផ្សារសេរី​រវាង​កម្ពុ​ជា និង​ចិន​ស្ថិតនៅ​ជា​រៀងរហូត ខុសពី EBA

ភ្នំពេញ៖ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន បាន​ហៅ ការចុះ ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា-ចិន​នៅថ្ងៃនេះ​មាន​សារៈ សំខាន់ ណាស់ ដោយ​សម្ដេច​បានបញ្ជាក់​ថា EBA គង់​មាន​ថ្ងៃ​ណាមួយ​នឹង​បាត់បង់ ក៏ប៉ុន្តែ​កិច្ច​ព្រម ព្រៀង​ទីផ្សារសេរី​រវាង​កម្ពុជា និង​ចិន​គឺ​ស្ថិតនៅ​ជា​រៀងរហូត។ នេះ​បើតាម​ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​បាន​ថ្លែង​ដូច្នេះ​ប្រាប់​អ្នក យក​ព័ត៌មាន បន្ទាប់ពី​សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន អនុញ្ញាតឱ្យ​ឯកឧត្ដម វ៉ាង យី ទីប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ ប្រជា មានិត​ចិន​ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នា​ព្រឹក​ថ្ងៃទី ១២ ខែតុលា ឆ្នាំ២០២០ នៅ​វិមាន​សន្តិភាព ក្នុងខណៈដែល​ឯកឧត្ដម​ដឹកនាំ​គណៈ ប្រតិភូ​មក​បំពេញ ទស្សន កិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

នៅក្នុង​ជំនួប​នោះដែរ ឯកឧត្ដម វ៉ាង យី បាន​ពាំ​នាំនូវ​ពាក្យ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ពី ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី​ចិន និង​ឯកឧត្តម លី ខឺ​ឈាំ​ង នាយករដ្ឋមន្ត្រី​ចិន និង ប្រជាជន​ចិន ជូន​ចំពោះ​សម្ដេច​តេ​ជោ ហ៊ុន សែន និង​ជូនពរ​សម្ដេច​មាន​សុខភាព​ល្អ ដើម្បី ដឹកនាំ​ប្រទេស​កម្ពុ​ជាត​ទៅមុខទៀត។ ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ចិន បាន​មាន ប្រសាសន៍​បន្តថា ដំណើរ​ទស្សនកិច្ច​រប​ស់ស​ម្ដេច​តេ​ជោ ទៅកាន់​ប្រទេស​ចិន កាលពី ខែកុម្ភៈ​កន្លង​ទៅបាន​ឆ្លុះបញ្ចាំង​អំពី​ការយកចិត្តទុកដាក់ និង​សន្តាន​ចិត្ត​ដ៏​ល្អប្រសើរ​ចំពោះ ប្រជាជន និង​រដ្ឋាភិបាល​ចិន ហើយក៏​ឆ្លុះបញ្ចាំង​ពី​ភាពស្និទ្ធស្នាល និង​ភាពរឹងមាំ​អំពី​ការ យក ចិត្ត ទុកដាក់ នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ចិន​ផងដែរ។ ជាងនេះទៀត សន្តាន​ចិត្ត របស់ សម្ដេច តេ​ជោ​នាយក​ដ្ឋ​មន្ត្រី មិន​ត្រឹមតែ​ប្រជាជន​ចិន​ទេ គឺ​ចំពោះ​ប្រជាជន ទូទាំង ពិភព លោក​តែម្ដង ជាអាទិ៍ ការទទួល​នាវា​វេ​ស្ទឺ​ដាម ឱ្យចូល​ចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ បាន ឆ្លុះ  បញ្ចាំង​ពី​សន្ដាន​ចិត្ត​មនុស្សធម៌ របស់​សម្ដេច​តេ​ជោ ដែល​ពេលនោះ​ពិភព លោក ទាំង មូល​បាន​ទទួលស្គាល់ថា​សណ្តាន​ចិត្ត​ដ៏​ល្អ​របស់​កម្ពុជា ដែលជា​ប្រទេស​តូច​មួយ តែ មាន  បេះដូង​ធំ។ ឯកឧត្តម វ៉ាង យី ក៏បាន​ជម្រាបជូន​សម្តេច​តេ​ជោ​អំពី​លទ្ធផល​នៃ កិច្ច ពិភាក្សា ជាមួយនឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ហោ ណាំហុង និង​ឯកឧត្ដម​ប្រាក់ សុខុន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា​អំពី​កិច្ចសហប្រតិបត្តិការ​រ​វាង​កម្ពុជា និង​ចិន លើ គ្រប់​វិស័យ និង​មាន​ភាពទូលំទូលាយ ដែល​ឯកឧត្តម​បាន​គូសបញ្ជាក់ថា កិច្ច ពិភាក្សា នេះ បាន​ឈានទៅដល់​ការយល់ព្រម​រវាង​ភាគី​ទាំងពីរ​ថា​នឹង​បន្ត​ជំរុញ​កិច្ចសហប្រតិបត្តិការ ឱ្យ កាន់តែ​ស៊ីជម្រៅ​ថែមទៀត។ ឯកឧត្ដម វ៉ាង យី ទីប្រឹក្សា​រដ្ឋ និង​ជា​រដ្ឋមន្ត្រីការបរទេស បាន បញ្ជាក់ជូន​សម្តេច​តេ​ជោ​ថា ចិន​នៅតែ​បន្ត​គាំទ្រ​កម្ពុជា​យ៉ាងរឹងមាំ​ជាទីបំផុត ធ្វើយ៉ាងណា ឱ្យ​កម្ពុជា​រក្សា​ឱ្យបាន​នូវ​អធិបតេយ្យ និង​ភាពថ្លៃថ្នូរ​របស់​កម្ពុជា។

ជាការ​ឆ្លើយតប សម្តេច​តេ​ជោ ហ៊ុន សែន ក៏បាន​ថ្លែងអំណរគុណ ចំពោះ​ពាក្យ​ផ្ដាំ ផ្ញើ សួរសុខទុក្ខ​របស់​ឯក​ឧ​ត្ត​ម ស៊ី ជី​ង​ពីង ឯកឧត្តម​លី ខឺ​ឈាំ​ង និង​ប្រជាជន​ចិន ជូនពរ សម្ដេច។ សម្តេច​តេ​ជោ​បាន​ថ្លែងអំណរគុណ​ផងដែរ​ចំពោះ​ការវាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់  ទំនង​រវាង​កម្ពុជា និង​ចិន របស់​ឯកឧត្តម វ៉ាង យី។ សម្តេច​តេ​ជោ​បាន​សម្ដែង​នូវ​ការ​អប អរសាទរ ចំពោះ​មិត្ត​ចិន ដែល​បាន​ទប់ស្កាត់​ទទួលបាន​ជោគជ័យ​ក្នុងការ ប្រយុទ្ធ​ប្រឆាំងនឹង កូ​វីដ-១៩ ខណៈ​ប្រទេស​ចិន​មាន​ប្រជាជន​ជាង១ពាន់​លាន​នាក់ ប៉ុន្តែ​អ្នក​ទទួលរង​នូវ ជំងឺ កូ​វីដ-១៩ មាន​ចំនួន​តិច​បំផុត បើ​ប្រៀបធៀប​ទៅនឹង​ប្រទេស​ដទៃ។ ក្នុងន័យនេះ ចង់បង្ហាញ ថា​ប្រទេស​ចិន មាន​សមត្ថភាព​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ បាន​ដោយ​ជោគជ័យ។ ទន្ទឹមនេះ សម្តេច​តេ​ជោ​ក៏បាន​គាំទ្រ និង​អបអរសាទរ​ចំពោះ​កិច្ចពិភាក្សា​ប្រកបដោយ​ផ្លែផ្កា រវាង​ឯកឧត្តម វ៉ាង យី ជាមួយនឹង​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង និង​ឯកឧត្តម ប្រាក់ សុខុន។ សម្តេច​បាន​ជម្រាបជូន​ឯកឧត្តម វ៉ាង យី ថា ដំណើរការ នៃ​ការទប់ស្កាត់ កូ​វីដ-១៩នៅ​កម្ពុជា ក៏ដូចជា​ដំណើរការ​សេដ្ឋកិច្ច​របស់​កម្ពុជា ដោយ​ការទប់ស្កាត់​ជំងឺ​កូ​វីដ-១៩ ទទួលបាន​ជោគជ័យ​នោះ គឺ​ប្រជាជន​កម្ពុជា បាន​អនុវត្តន៍​តាម​គោលការណ៍ របស់ រាជរដ្ឋាភិបាល គោលការណ៍​របស់​ក្រសួងសុខាភិបាល។ លើសពីនេះ​ទៀត រាជ​រដ្ឋា​ភិ បាល កម្ពុជា ក៏មាន​នូវ​ភាពច្បាស់លាស់​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ-១៩នេះ។

សម្ដេចនាយក​រដ្ឋ មន្ត្រី ក៏បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​មិត្ត​ចិន ដែល បានផ្តល់​ជំនួយ​ដល់​ការអភិវឌ្ឍ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា៕

#អរគុណសន្តិភាព