សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ជប៉ុន​កំពុង​សិក្សា សាងសង់​កំពង់ផែ ទឹក​ជ្រៅ​មួយ​នៅ​ខេត្ត​ព្រះសីហនុ

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​លើកឡើងថា ជប៉ុន​បាន​កំពុងតែ សិក្សា សាងសង់​កំពុងផែ​ដែលមាន​ជម្រៅ​ជិត ១៥ម៉ែត្រ​នៅ​ខេត្ត​ព្រះសីហនុ​ដើម្បី​អនុញ្ញាតឱ្យ​នាវា​ខ្នាត​ធំ​មកពី​បណ្តា​ប្រទេស​មកពី​អា​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​ពិធី​ប្រគល់-ទទួល​គ្រឿងចក្រ​សាងសង់ ដែលជា​ជំនួយឥតសំណង​របស់ ប្រទេស​ជប៉ុន តាមរយៈ​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង សង្គម នា​ថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​គូស បញ្ជាក់ថា ភាគី​ជប៉ុន​កំពុងតែ​សិក្សា​សាងសង់​កំពុង​ផែន​ដែលមាន​ជម្រៅ ១៤,៥ម៉ែត្រ ទឹក ជ្រៅ​មួយទៀត​នៅ​ខេត្ត​ព្រះសីហនុ ដើម្បីឱ្យ​នាវា​ធុន​ធំ​នៅក្នុង​ទ្វីបអាស៊ី​ប៉ាស៊ីហ្វិក​ចូល​ចត បាន​នៅ​ខេត្ដ​ព្រះសីហនុ។ ឯកឧត្តម​បាន​បន្តថា មិត្ត​ជប៉ុន​ក៏បាន​ជួយ​ផ្តល់ជំនួយ​ផ្នែក ទិន្នន័យ គ្រប់គ្រង  កំពង់ផែ ព្រមទាំង​បាន​បញ្ជូន​អ្នកបច្ចេកទេស​មកជួយ​នៅ ក្រសួង​ដឹក ជញ្ជូន និង​កំពង់ផែ​ក្រុងព្រះសីហនុ​ផងដែរ។ ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បាន​បន្ដទៀតថា ផែន ការ មេ​ឡូ​ជី​ស្ទិ​ក​ភស្តុភា​រកម្ម និង​ដឹកជញ្ជូន ក៏​ជប៉ុន​បាន​សហការ​ជាមួយ​ធនាគារ​ពិភព លោក ហើយ​បានបញ្ចប់​បេសកកម្ម​ដែរ។

ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​បានចាត់ទុក​ផែនការ​មេនេះ​បាន​បង្ហាញថា កម្ពុ​ជាមាន គម្រោង​ប្រហែលជា៣០០គម្រោង​ដែល​ត្រូវតែ​អនុវត្តន៍​ដើម្បីឱ្យ​ផែនការ​ភស្តុភារ​កម្មនេះ​ដំណើរ​រលូន និង​អាចឱ្យ​កម្ពុជា​កសាង​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ស្ពាន ។ល។ ឯកឧត្តម ទេសរដ្ឋមន្ដ្រី បាន​បន្ថែមថា ការផ្ដល់​ហិរញ្ញប្បទាន​សម្បទាន​ជា​ជំនួយឥតសំណង សម្រាប់ ស្ដារ-សាង សង់  ផ្លូវ​ចំនួន៣ខ្សែ រួមមាន ផ្លូវជាតិ​លេខ៦ ផ្លូវជាតិ​លេខ៧ និង​ផ្លូវជាតិ​លេខ១ ដែលមាន ប្រវែង​សរុប២៥៤,៣គីឡូម៉ែត្រ ប្រើប្រាស់​ថវិកា​ប្រមាណ១៨៩,១លាន​ដុល្លារ អាម៉េរិក។

ឯកឧត្ដម​ទេសរដ្ឋមន្ដ្រី​ក៏បាន​សម្ដែង​នូវ​ការរីករាយ​យ៉ាងខ្លាំង​ដែល​ទទួលបាន​នូវ ម៉ាស៊ីន Stabilizer នេះ ដែល​នឹង​យកទៅ​ប្រើប្រាស់​ក្នុង​គម្រោង​សាងសង់​ផ្លូវ​អាទិភាព​នានា ផ្លូវ​ដែល​ទទួលរង​នូវ​ការខូចខាត​ខ្លាំង ដោយ​កត្តាផ្សេងៗ រួមមាន ការដឹក​លើស​ទម្ងន់​កំណត់ និង​ប្រើប្រាស់​ចំពោះ​ផ្លូវ៣៨ខ្សែ ក្នុង​ខេត្តសៀមរាប ឱ្យសម្រេចបាន​ជោគជ័យ និង​ប្រកប ដោយ​ប្រសិទ្ធភាព​ខ្ពស់។

ឯកឧត្ដម Mikami Masahlro ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា បច្ចុប្បន្ន នេះ ប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់ ស្របពេល​ជាមួយនឹង​ចំនួន   រថយន្ដ​ដឹកទំនិញ និង​រថយន្ដ​ដឹក​អ្នកដំណើរ​កំពុង​តែមាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស។ ឯកឧត្ដម​ឯកអគ្គរាជទូត​បាន​ថ្លែងបន្ដថា បច្ចុប្បន្ននេះ ប្រទេស​កម្ពុជា​កំពុង​សម្រេចបាន​នូវ កំណើន សេដ្ឋកិច្ច​ខ្ពស់ ស្របពេល​ជាមួយគ្នានេះ ចំនួន​រថយន្ដ​ដឹកទំនិញ និង​រថយន្ដ​ដឹក​អ្នក ដំណើរ​កំពុងតែ​មានកា​រ​កើនឡើង​យ៉ាង​ឆាប់រហ័ស។ ទន្ទឹមនេះ កាលពីថ្មីៗនេះ​ប្រទេស ជប៉ុន បាន ផ្ដល់ ជំនួយ សម្រាប់​គម្រោង​ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ១ក្រោម​ជំនួយ​ឥត  សំណង​និង​គម្រោង ធ្វើឱ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ៥ តាមរយៈ​ប្រាក់កម្ចី​ប្រាក់​យ៉េន។

ឯកឧត្ដម​បាន​បន្ថែម​ថា “ខ្ញុំ​បានដឹងថា ផ្លូវថ្នល់​ជាច្រើន​ផ្សេងទៀត ក៏​កំពុង​ត្រូវ បាន សាងសង់​និង​ជួសជុល ក្រោម​ការគ្រប់គ្រង​ផ្ទាល់​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដោយ មានការ​គាំទ្រ​ពី​ម្ចាស់ជំនួយ​នៃ​ប្រទេស​ដទៃទៀត” ។ ឯកឧត្ដម​ឯកអគ្គរាជទូត​បាន​មើល ឃើញ  ថា ផ្លូវថ្នល់​គឺជា​ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ងាយ​រង​ការខូចខាត ហើយ​បច្ចុប្បន្ន គម្រោង រៀបចំ​ផ្លូវ​ជាច្រើន​កំពុងដំណើរការ​នៅក្នុង​ប្រទេស​កម្ពុជា។

ឯកឧត្ដម​បាន​បន្ថែម​ទៀតថា ការរក្សា​ស្ថានភាព​ផ្លូវ​ថ្នូ​ល់​ឱ្យ​បានល្អ តាមរយៈ​ការ គ្រប់ គ្រង​ថែទាំ​ត្រឹមត្រូវ​គឺ​ពិត​ជាមាន​សារៈសំខាន់ និង​ការគ្រប់គ្រង​ថែរក្សា​ផ្លូវ​ថ្នូ​ល់​គឺជា​ការងារ ដែលមាន​សារៈសំខាន់​បំផុត៕

#អរគុណសន្តិភាព