សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម  ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង តាមដាន និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥

 ភ្នំពេញ ៖ ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០–ឯកឧត្តម អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន គណៈ​ក​ម្មា ធិ​ការ គោលនយោបាយ​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ  កាលពី​ថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២០ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង  ហិរញ្ញវត្ថុ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង ដើម្បី​ពិនិត្យ និង ពិភាក្សា លើ “ក្របខណ្ឌ​តាមដាន និង​វាយតម្លៃ​ការអនុវត្ត​គោលនយោបាយ​អភិវឌ្ឍន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា ២០១៥-២០២៥ (Industrial Development Policy – IDP)” និង​ការរៀបចំ​នូវ “សូចនាករ គន្លឹះ​កម្រិត​យុទ្ធសាស្ត្រ និង​កម្រិត​វិស័យ” សម្រាប់​ការអនុវត្ត គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា​នេះ ។ កិច្ចប្រជុំ មាន ការអញ្ជើញ  ចូលរួម ពី​សំណាក់​ឯកឧត្តម ទេសរដ្ឋមន្ត្រី, ឯកឧត្តម រដ្ឋមន្ត្រី និង​ឯកឧត្តម  លោកជំទាវ ថ្នាក់ដឹកនាំ ក្រសួង-ស្ថាប័ន ពាក់ព័ន្ធ របស់ រាជរដ្ឋាភិបាល ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

រៀបចំ​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា, ក្របខណ្ឌ​តាមដាន និង​វាយតម្លៃ ការអនុវត្ត IDP នេះ មាន គោលបំណង៖ ១. រៀបចំ ឱ្យមាន​ប្រព័ន្ធ​តាមដាន និង​វាយតម្លៃ​ការអនុវត្ត IDP ដែលមាន លក្ខណៈ គ្រប់ ជ្រុងជ្រោយ, ២. កំណត់​អំពី​ដំណើរការ, វិធីសាស្ត្រ, យន្តការ និង​ស្ថាប័ន​ទទួលខុស ត្រូវ​ក្នុង ការរាយការណ៍, គ្រប់គ្រង  និង​វិភាគ ទិន្នន័យ និង​ការរៀបចំ​របាយការណ៍​តាមដាន និង​វាយតម្លៃ និង ៣. កំណត់​ពី​បញ្ហា​ប្រឈម និង​ហានិភ័យ ក្នុង ការតាមដាន និង​វាយតម្លៃ ។ ក្នុងន័យនេះ, ការតាមដាន និង​វាយតម្លៃ​ការអនុវត្ត IDP បាន​ចែកចេញជា ៣ កម្រិត គឺ៖

  • កម្រិត​យុទ្ធសាស្ត្រ ឬ​កម្រិត​ម៉ាក្រូ ផ្តោតលើ​ចក្ខុវិស័យ រួមទាំង​គោលបំណង និង​គោលដៅ ជា លទ្ធផល ចុងក្រោយ ឬ​រយៈពេល​វែង (Final Outcome) ដែលជា​បច្ច័យ​ចូលរួម​ក្នុង ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម,

 

  • កម្រិត​វិស័យ ផ្តោតលើ​ក្របខណ្ឌ​យុទ្ធសាស្ត្រ ជា​លទ្ធផល​បន្ទាប់ ឬ រយៈពេល​មធ្យម (Immediate Outcome) នៃ​គោលនយោបាយ, និង

 

  • កម្រិត​ប្រតិបត្តិ ផ្តោតលើ​វិធានការ​គន្លឹះ​បួន​ជាក់ស្ដែង និង​វិធានការ​គោលនយោបាយ និង​ផែនការ សកម្មភាព ជា​លទ្ធផល​ដំបូង ឬ រយៈពេល​ខ្លី (Outputs)។

 

ជារួម, អង្គប្រជុំ បាន​ឯកភាព​ថា ក្របខណ្ឌ​តាមដាន និង​វាយតម្លៃ​នេះ នឹង​ដើរតួ​ជា​ត្រីវិស័យ ក្នុង ការរៀបចំ និង​អនុវត្ត​ប្រព័ន្ធ តាមដាន និង​វាយតម្លៃ​ការអនុវត្ត IDP ដ៏​ពេញលេញ​មួយ​ដែលមាន​លក្ខណៈ គ្រប់ ជ្រុងជ្រោយ, មាន​តម្លាភាព និង​មានការ​ចូលរួម​ពិគ្រោះ​យោបល់​ពី​គ្រប់​តួអង្គ​ពាក់ព័ន្ធ ដោយមាន​កំណត់ នូវ សូចនាករ និង គោលដៅ ថ្មី បន្ថែម ទៀត ដែល​អាច​វាស់វែង​បាន ហើយ​ឆ្លើយតប​ទៅនឹង​អាទិភាព​នៃ​តម្រូវ ការអភិវឌ្ឍ សេដ្ឋកិច្ច-សង្គម ។ ទោះបីជា​យ៉ាងនេះ​ក្តី, សូចនាករ​សរុប មាន​ចំនួន​ច្រើន ដែល​ទាមទារ ការពិនិត្យ​ឡើងវិញ ផ្អែក លើ ទិដ្ឋភាព ទិន្នន័យ និង​ភាព​ប្រទាក់ក្រឡា​គ្នា​ជាមួយនឹង គោលបំណង​គោលនយោបាយ​ដែល​បានកំណត់​ក្នុង IDP៕

#អរគុណ​សន្តិភាព