សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

​ក្រសួងសុខាភិបាល​បន្ត​ប្រកាស​មិនមាន​រកឃើញ អ្នក​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេថ្ងៃនេះ ខណៈ​អ្នក​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅ​ព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០នេះ បានចេញ​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា ក្រសួង​មិនមាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ-១៩ថ្មី​នោះទេ ហើយ​ករណី​ព្យាបាល​ជាសះស្បើយ​ក៏​គ្មាន​ដែរ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សូមជម្រាបថា គិត​ត្រឹម​ម៉ោង៧៖០០នាទី​ព្រឹក​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ កម្ពុជា​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ ចំនួន២៨៣នាក់ ក្នុងនោះ​អ្នក​ព្យាបាល​ជាសះស្បើយ​ចំនួន២៧៨នាក់ និង​អ្នក​កំពុង​សម្រាក​នៅ​មន្ទីរពេទ្យ​ចំនួន៥នាក់៕

#អរគុណ​សន្តិភាព