សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សូម​ប្រុងប្រយ័ត្ន ! កម្ពុជា​នឹងរង​ឥទ្ធិពល​ព្យុះ​ចំនួន២ទៀត នៅ​ប៉ុន្មាន​ថ្ងៃ​ខាងមុខនេះ

ភ្នំពេញ៖យោងតាម​ការសង្កេត​តាមដាន​ពី​ស្ថានភាព​អាកាសធាតុ ឃើញថា ប្រព័ន្ធ​សម្ពាធ​ទាប​នឹង​បន្ត​លាតសន្ធឹង​លើ​កម្ពុជា ។ ដោយឡែក​នៅ​សមុទ្រ​ចិន​ខាងត្បូង បាន​កើតមាន​ព្យុះ​ទី១៦ (Tropical Storm) ឈ្មោះ ណា​ង​កា ( Nangka)។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

បើតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង ឧតុនិយម នៅ​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នេះ គឺ ព្យុះ ណា​ង​កា នឹង​ចូល​សមុទ្រ​តុងកឹង ឆ្លងកាត់​កោះ​ហៃណាំ​ដល់​ភាគ​ខាងជើង​វៀតណាម នៅ​ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ ។

បន្ទាប់ពីនោះ​ក្នុង​រង្វង់​ថ្ងៃទី១៦-១៧ ព្យុះ​ថ្មី​មួយទៀត​នឹង​កើតឡើង​ដែល​រាប់​ថា​ជា​ព្យុះ​ទី១៧ ឈ្មោះ សូ​ដែល (SAODEL) ដែលមាន​កម្លាំង​ខ្លាំង ។

តាម​ការរំពឹងទុក ព្យុះ​នេះ​នឹង​ចូល​ប្រទេស​វៀតណាម​ត្រង់ចំណុច គី​ញើ​ន រួច​បន្ថយឥទ្ធិពល​ជា​បន្តបន្ទាប់ ដោយ​ឆ្លងកាត់​ចូលមក​កម្ពុជា​យើង​តាម​ខេត្តរតនគិរី នា​ថ្ងៃទី១៨-១៩ ខែតុលា ក្នុង​កម្លាំង​ជា​វិ​សម្ពាធ និង សម្ពាធ​ទាប ។

ជាមួយគ្នានេះ ក្រសួង​ធនធានទឹក និង ឧតុនិយម ក៏បាន​អំពាវ​ឱ្យ​បង​បង​ប្អូ​ប្រជាពលរដ្ឋ​សូម​ប្រុងប្រយ័ត្ន​ចំពោះ​បាតុភូត ផ្គរ រន្ទះ ខ្យល់ក​ន្ទ្រា​ក់ ជាពិសេស​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ទី​ទំនាប ក្បែរ​ផ្លូវទឹក ជាប់​តំបន់ភ្នំ និង​ជួរ​ភ្នំ ចំពោះ​ទឹកជំនន់​ភ្លៀង​ចាប់ពី​ថ្ងៃទី១៨-១៩ ខែតុលា ខាងមុខនេះ៕

#អរគុណ​សន្តិភាព