សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

វិវាទដីធ្លីជាង១០០០គ្រួសាររ៉ាំរ៉ៃអស់រយៈពេល១៧ឆ្នាំ ត្រូវបានបញ្ចប់ថ្ងៃនេះតាមរយៈភាពប៉ិនប្រសព្វរបស់ឯកឧត្តមប៉ាន់ខែម ប៊ុនថន

បន្ទាយមានជ័យ៖ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ចាប់តាំងពីព្រឹកព្រលឹមរហូតដល់ល្ងាចថ្ងៃចន្ទ័ទី១៧ ខែមករា ឆ្នាំ២០២២នេះ ឯកឧត្តមប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី ដឹកនាំក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ និងកងកម្លាំងចុះពិនិត្យទីតាំងទំនាស់ជាក់ស្តែងតាមខ្នងផ្ទះនីមួយៗ ដើម្បីស្រង់ឈ្មោះនិងស្ថិតិផ្ទៀងផ្ទាត់ឯកសារ នៅចំណុចទំនាស់រ៉ាំរ៉ៃច្រើនឆ្នាំកន្លងមកនៅភូមិអូរអំពិល ឃុំទួលពង្ររ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលត្រូវបានឯកឧត្តមដឹកនាំក្រុមការងារចុះដោះស្រាយបញ្ចប់វិវាទកាលពីថ្ងៃ១៦ ខែមករា ឆ្នាំ២០២២។

សូមបញ្ជាក់ថាការចុះពិនិត្យតាមខ្នងផ្ទះជាក់ស្តែងនេះ គឺដើម្បីរៀបចំដីពុះជាឡូត៍ចែកជូនប្រជាពលរដ្ឋដែលទទួលបានការសម្បទានពីក្រុមគ្រួសារលោកលី អ៊ុតនី៕

#អរគុណសន្តិភាព