សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​ក្រឡាហោម ស ខេង៖ ការអនុវត្ត​ច្បាប់​នៅ​កម្ពុជា ត្រូវ ធ្វើតាម​ច្បាប់ មិនមែន​ធ្វើតាម​មាត់​បុគ្គល​ឡើយ

ភ្នំពេញ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​បាន​គូសបញ្ជាក់ថា សម្តេច ចង់ ឃើញ​ការអនុវត្ត​ច្បាប់​ឱ្យបាន​ត្រឹមត្រូវ មិន​ចង់ឃើញ​ការអនុវត្ត​ច្បាប់ តាមតែ មាត់​បុគ្គល​នោះទេ។ ការគូសបញ្ជាក់​របស់​សម្តេច​ក្រឡាហោម ស ខេង នេះ ធ្វើឡើង​ក្នុង ឱកាស​អនុញ្ញាតឱ្យ​ប្រតិភូ​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា​ដឹកនាំ​ដោយ​លោក​មេធាវី សួន វិសាល ប្រធាន​គណៈមេធាវី​នៃ​ព្រះរាជា​ណា​ច​កម្ពុជា ចូលជួប​សម្ដែង ការគួរសម នា​ព្រឹក​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សម្ដេច​ក្រឡាហោម  ស ខេង បាន​លើកឡើងថា ក្រសួងមហាផ្ទៃ គឺជា​ក្រសួង​ដែល ធ្វើ កិច្ច ការពាក់ព័ន្ធ​នឹង​ច្បាប់ ច្រើន ទាំង​ការកសាង​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ដែល​ទាមទារ ឱ្យមាន​ការប្រុងប្រយ័ត្ន​ដើម្បី​អនុវត្តន៍​ឱ្យបាន​ត្រឹមត្រូវ ហើយ​ក្រសួងមហាផ្ទៃ​ក៏មាន​ឯកឧត្តម ប៊ុន ហុន អតីត​ប្រធាន​គណៈមេធាវី ដែល​បាន​មកជួយ​ការងារ​ច្បាប់ នៅ​ក្រសួង​ក្នុងឋានៈ ជា​រដ្ឋលេខាធិការ​ផងដែរ។ សម្ដេច​ក្រឡាហោម​បាន​ថ្លែងថា “ដូច្នេះ​ក្រសួង​ក៏​ទាមទារ​ឱ្យ មាន អ្នកច្បាប់​មក​ចូលរួម​ជួយ​ច្រើន ក្នុងនោះ​ក្រសួង​ក៏មាន​ក្រុមប្រឹក្សា​នីតិកម្ម ដើម្បី​ធានា ថា​គ្រប់​កិច្ចការ​គឺ​ត្រូវតែ​អនុវត្ត ន៍​តាម ច្បាប់ មិនមែន​ទៅតាម​មាត់​បុគ្គល​នោះទេ” ។

សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការកោតសរសើរ​ចំ ពោះ​គណៈមេធាវី​នៃ ព្រះរាជា ណា​ចក្រ​កម្ពុជា ដែល​បាន​ខិតខំ​បំពេញភារកិច្ច​ទទួលបាន​លទ្ធផល​វិជ្ជមាន ជាច្រើន ផងដែរ៕

#អរគុណ​សន្តិភាព