សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញ​បិទ​សិក្ខាសាលា​ស្ដីពី “ការិយាល័យ​ព័ត៌មាន​ឈ្លាសវៃ និង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន”

បាត់ដំបង៖ សិក្ខាសាលា​ស្ដីពី “ការិយាល័យ​ព័ត៌មាន​ឈ្លាសវៃ និង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន” ត្រូវបាន​បិទ​បញ្ចប់​ថ្ងៃ​អង្គារ ទី១៣ ខែតុលា ឆ្នាំ២០២០ ក្រោម​អធិបតីភាព​ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល និង​ឯកឧត្តម ងួន រតនៈ អភិបាលខេត្ត​បាត់ដំបង។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សិក្ខាសាលា​រយៈពេល ២ថ្ងៃនេះ បាន​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ដ៏​ល្អប្រសើរ ដោយមាន​ការចូលរួម​យ៉ាងសកម្ម និង​យកចិត្តទុកដាក់​យ៉ាងខ្លាំង ព្រមទាំង​ការ​សួរ​ឆ្លើយឆ្លង ជជែក​ដេញដោល​យ៉ាង​ផុលផុស​ពី​សំណាក់​សិក្ខាកាម​ជិត៣០០នាក់ ជាម​ន្ដ្រី​អ្នកនាំពាក្យ​រដ្ឋបាល ខេត្ត(អភិបាលរង​ខេត្ត) មន្ដ្រី​ព័ត៌មាន (មន្ទីរ​ព័ត៌មាន) ក៏ដូចជា​មន្ទីរ​វិស័យ​ជំនាញ​ជុំវិញ​រដ្ឋបាលខេត្ត​ចំនួន៧ រួមមាន៖ ខេត្តបាត់ដំបង, កំពង់ធំ, បន្ទាយមានជ័យ, ឧ​ត្ត​រ​មានជ័យ, ប៉ៃលិន, សៀមរាប, និង​ខេត្តពោធិ៍សាត់ ។

សិក្ខាសាលា​នេះ​មាន​គ្រូ​ឧទ្ទេសនាម​ដែល​រួមមាន៖ ទី១. ឯកឧត្តម ផៃ ស៊ី​ផាន រដ្ឋមន្ដ្រី​ប្រ តិ​ភូ​អម​នាយករដ្ឋមន្ដ្រី និង​ជា​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល ធ្វើ​បទឧទ្ទេសនាម​ស្ដីពី ការិយាល័យ​ព័ត៌មាន​ឈ្លាសវៃ និង​អភិបាលកិច្ច​ល្អ​ក្នុង​វិស័យ​ព័ត៌មាន នៅ​ថ្នាក់មូលដ្ឋាន។ ទី២. ឯកឧត្តម នេត្រ ភក្ដ្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន ធ្វើ​បទឧទ្ទេសនាម​ស្ដីពី កិច្ចការ​នាំពាក្យ​ប្រកបដោយ​ប្រសិទ្ធភាព។ ទី៣. ឯកឧត្តម មាស សុ​ភ័​ណ្ឌ អនុ​រដ្ឋលេខា​ធិ ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន ធ្វើ​បទឧទ្ទេសនាម​ស្ដីពី សេចក្ដីព្រៀងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន៕

#អរគុណ​សន្តិភាព