សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប ទទួល​អំណោយ​សប្បុរសជន​ជា​ថវិកា​ជាង ៣២លាន​រៀល និង​អង្ករ​ជាង ១២តោន សម្រាប់​ប្រើ​ក្នុង​សកម្មភាព​មនុស្សធម៌​ក្នុង​វិបត្តិ​ជំនន់​ទឹកភ្លៀង

សៀមរាប៖ លោកជំទាវ ទាង អេង ទៀ​សីហា អនុប្រធាន​គណៈកម្មាធិកា​រ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បានទទួល​អំណោយ​ពី​សប្បុរជន​នានា​នៅក្នុង​ខេត្តសៀមរាប ដែល​បាន​យក​អំណោយ​មក​ជូន​ដល់ទី​ស្នាក់ការ​សាខា​កាកបាទក្រហម​ខេត្ត ដើម្បី​ជួយ​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌​ក្នុងពេលដែល​តំបន់​មួយចំនួន​នៃ​ខេត្តសៀមរាប បាន​ជួប​នូវ​វ​ប​ត្តិ​ជំនន់​ទឹកភ្លៀង​នោះ។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

សប្បុរសជន​ដែល​បាន​ជួយ​ទ្រទ្រង់​ក្នុង​សកម្មភាព​មនុស្សធម៌​ទាំងនោះ គឺ​មកពី​បណ្តា​ក្រុមហ៊ុន​ឯកជន​នានា និង​សណ្ឋាគារ​នៅក្នុង​ខេត្តសៀមរាប។ បើ​យោងតាម​ការ​បូកសរុប​ជំនួយ​ដែល​គេ​ទទួលបាន​ក្នុងពេលនោះ​រួមមាន ថវិកា​ចំនួន ៣២.១១០.០០០រៀល អង្ករ ១២តោន២០០គីឡូក្រាម មី៣៨០កេស ទឹកបរិសុទ្ធ៣០០កេស មុង១០០ ភួយ៥០០ ធុងសំរាម២០ និង​ឆ័​ត្រ​ចំនួន៤ ៕

#អគុណសន្តិភាព