សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

ជប៉ុន​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ក្នុង​គ្រា​គ្រោះមហន្តរាយ​ទឹកជំនន់​នៅ​កម្ពុជា

ភ្នំពេញ៖ ប្រទេស​ជប៉ុន​តាមរយៈ​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ជប៉ុន (JICA) បានសម្រេច​ផ្តល់ជំនួយ​សង្គ្រោះបន្ទាន់​ដល់​ប្រជាជន​រងគ្រោះ​ដោយសារ​ទឹកជំនន់​នៅ​កម្ពុជា តាម​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ នេះ​បើ​យោងតាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

ក្នុង​សេចក្ដីប្រកាស​បានបញ្ជាក់​ថា ជំនួយ​ទាំងនេះ​រួមមាន​សម្ភារ​តង់ ចំនួន២០០ ឧបករណ៍​ចម្រោះ​ទឹក២០ ភួយ៧៨០ ម៉ាស៊ីនភ្លើង ០៥ កម្រាល​ផ្លា​ស្ទីក ៧០ កម្រាល​គេង ៧៨០ធុង​ទឹក២០០ ។

បើតាម​ស្ថានទូត​ជប៉ុន​បានឱ្យដឹងថា សម្ភារ​ទាំងនេះ​នឹង​មកដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នាពេលឆាប់ៗនេះ ហើយនឹង​ត្រូវបាន​ចែកចាយភ្លាមៗក្រោយពេល​មកដល់​ប្រទេស​កម្ពុជា។ ជាមួយគ្នានេះ ស្ថានទូត​ជប៉ុន ក៏​សូម​បួងសួង​ឱ្យ​ប្រជាជន​រងគ្រោះ មាន​សុវត្ថិភាព និង​ឆាប់​រួច​ផុតពី​គ្រោះមហន្តរាយ​នេះ៕

#អគុណសន្តិភាព