សម្ដេចតេជោ ហ៊ុន សែន
កំពូលស្ថាបនិក និងជាបិតាសន្តិភាពរបស់កម្ពុជា

សម្តេច​តេ​ជោ បញ្ជាក់ថា រដ្ឋាភិបាល​នឹង​បង្កើន​ថវិកា​ឱ្យដល់ ១៦០លាន​ដុល្លារ ដើម្បី​ស្តារ​សេដ្ឋកិច្ច និង​អភិវឌ្ឍ​តាម​ជនបទ​នៅ​ឆ្នាំ​ក្រោយនេះ

ភ្នំពេញ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បានឱ្យដឹងថា រាជរដ្ឋាភិបាល​បាន​បង្កើន​ថវិកា​ពី១៥០លាន ទៅ១៦០លាន​ដុល្លារ នៅ​ឆ្នាំ ២០២១ ខាងមុខនេះ  ដើម្បី​ស្តារ និង​អភិវឌ្ឍ​តាម​ជនបទ​សំដៅ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្នុងការ​លៈ​ទេសៈ​នៃ​វិបត្តិ​ជំងឺ​កូ​វីដ១៩ និង​គ្រោះ​ទឹក​ជន​ន់។

ទំនាក់ទំនងក្រុមការងារ «អរគុណសន្តិភាព» ដើម្បីចុះផ្សាយព័ត៌មានតាមរយៈ
Telegram៖ 0973323331

 

សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ដំណើរ​ចុះសួរសុខទុក្ខ និង​ចែក​អំណោយ​ជា​ស្បៀងអាហារ និង​សម្ភារៈប្រើប្រាស់​ជូន​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង នៅក្នុង​ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​នា​ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២០នេះ បញ្ជាក់ថា ថវិកា១៦០លាន​ដុល្លារ នេះ នឹង​ជួយ​បង្កើន​ការងារ​ជូន​ប្រជាពលរដ្ឋ​នូវ​ទូទាំងប្រទេស​បាន១លាន​កន្លែង នៅតាម​ជនបទ។

សម្តេច​តេ​ជោ​ថ្លែងថា ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​របស់​យើង សម្រាប់​ការងារ​ធ្វើ និង​ប្រាក់ចំណូល នៅ​ជនបទ រាជរដ្ឋាភិបាល បានដាក់​បញ្ចូល​ទៅក្នុង​ថវិកា​សម្រាប់​ឆ្នាំ​ក្រោយនេះ ដោយ​ថវិកា​សម្រាប់​ពលកម្ម ដូចជា ការធ្វើ​ប្រឡាយទឹក និង​ការជួសជុល​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​នៅតាម​មូលដ្ឋាន ជាដើម។

 

សម្តេច​តេ​ជោ​បន្តថា គម្រោង​ចំណាយ​របស់​រាជរដ្ឋាភិបាល​នេះ ប្រជាពលរដ្ឋ​នៅតាម​ជនបទ​មិន​ត្រឹមតែ​ទទួលបាន​ប្រយោជន៍​ពី​គម្រោង​អភិវឌ្ឍន៍​នៅ​មូលដ្ឋាន​របស់ខ្លួន​សម្រាប់​ប្រើប្រាស់​នោះទេ ប៉ុន្តែ​ពួកគាត់​ក៏​នឹង​ទទួលបាន​មកវិញ​នូវ​ប្រាក់កម្រៃ​ទៅតាម​តម្លៃ​ទីផ្សារ​ផងដែរ ក្នុងពេល​ពួកគាត់​ចូលរួម​ធ្វើ​ការងារ​នៅក្នុង​គម្រោង​ទាំងនោះ។

សម្តេច​តេ​ជោ​បន្ថែមថា “ម្សិលមិញ​ខ្ញុំ​បាន​ចង្អុល​ទិស​ឲ្យ​ទម្លាក់​សាច់ប្រាក់​នេះ ទៅកាន់​តំបន់​ដែល​ប្រឈម​រងគ្រោះ​នានា ដែល​យើង​ប៉ាន់ប្រមាណ​ថា ១៦០លាន​ដុល្លារ អាច​នឹង​ដោះស្រាយ​ការងារ​បាន ១លាន​កន្លែង ដើម្បី​ទទួលយក​នូវ​ប្រាក់​នេះ ដែល​វា​ស្ថិតនៅក្នុង​ដំណាក់កាល​អ​ន្ត​រកា​ល​មួយ ម្ខាង​គឺ​បង្កើត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​ជនបទ បម្រើ​ឲ្យ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ​យើង​នៅ​ជនបទ ដែលជា​កសិករ និង​ម្ខាង​ទៀត គឺ​ដើម្បី​ទទួលបាន​នូវ​ប្រាក់កម្រៃ ដូច្នេះ​យើង​មានការ​ងារ​ធ្វើ​នៅ​ជនបទ ១លាន​កន្លែង ដែល​មិនមែន​គ្រាន់តែ​ខេត្តបន្ទាយមានជ័យ​មួយ​ទេ គឺ​នៅ​ទូទាំងប្រទេស។

 

សម្តេច​ជោ​បញ្ជាក់ទៀតថា ទោះបីជា​រាជរដ្ឋាភិបាល​បង្កើន​ការចំណាយ​សម្រាប់​កញ្ចប់​ថវិកា​បង្កើត​ការងារ​នៅ​ជនបទ​ក៏ដោយ ប៉ុន្តែ​សម្រាប់​ការផ្តល់​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ​ដែល​រង​ផលប៉ះពាល់​ពី​ជំងឺ​កូ​វីដ១៩ជាង ៦០ម៉ឺន​គ្រួសារ ដែល​ស្មើនឹង​ជាង ៣លាន​នាក់ នឹង​នៅតែ​បន្តធ្វើ​ដដែល​រហូតដល់​ដំណាច់ឆ្នាំ ២០២០នេះ ជាមួយ​ការចំណាយ ប្រហែល ៣០លាន​ដុល្លារ​ក្នុងខែ៕

#អគុណសន្តិភាព